សេដ្ឋីម្នាក់នេះថា គាត់មិនដែលជួប CEOណា មានចរិតបែបនេះ ដូច Elon Musk ឡើយ
Ping Chou EngMARCH 17 2025309 views

សេដ្ឋីកាណាដាលោក​  Kevin O'Leary មាន​រហស្សនាម​ថា Mr. Wonderful ដែលជាវិនិយោគិនដ៏ល្បីនៅកម្មវិធីបណ្តុំសហគ្រិន Shark Tank បាននិយាយថាលោកមិនដែលឃើញនាយកប្រតិបតិ្តណាមានចរិតគ្មានការអត់ធ្មត់ដូចលោក Elon Musk នោះឡើយ។

 

នៅលើបណ្តេញសង្គម X លោក​ Kevin O'Leary បានហៅ Elon Musk ថាជាមនុស្សមិនមានការអត់ធ្មត់ ព្រោះបើនៅក្នុងអង្គប្រជុំមួយ បើមានមនុស្សមិននិយាយអ្វី មិនមានប្រយោជន៍សម្រាប់គាត់ទេ គាត់នឹងចាកចេញពាក់កណ្តាលទីនៃការសន្ទនា ដោយមិនខ្វល់ពីរឿងខុសឆ្គង ឬធ្វើការសុំទោសអ្វីនោះឡើយ។

 

ក្នុងនោះ O'Leary បានប្រៀបធៀបលោក Elon Musk ទៅនឹង CEO ម្នាក់ទៀតដែលអ្នកទាំងពីរមានចរិតដូចគ្នានោះគឺលោក Steve Jobs ​។ គាត់បាននិយាយថា អត្តចរិតរបស់អ្នកទាំងពីររូបនេះគឺដឹកនាំដើម្បីប្រសិទ្ធិភាពតែមួយមុខគត់ អ្នកទាំងពីរនឹងមិនខ្វល់ពីរឿងអ្វីផ្សេងឡើយ។

 

តាមរយៈបទពិសោធដែលធ្លាប់បានធ្វើការជាមួយលោក Steve Jobs ស្រាប់នៅក្រុមហ៊ុន Apple, O'Leary បានបញ្ចាក់ពីផ្នត់គំនិតដឹកនាំរបស់ Steve ថាលោកជា CEO ដែលចំណាយពេលវេលាទៅលើគោលដៅនិងតម្រូវការរបស់ខ្លួនឯងជាង អ្វីៗផ្សេងទៀត ។

 

ចំណែកឯការស្នើសុំ ការប្រជុំដែលមិនចំគោលដៅដែលចង់បាន ការនិយាយរឿងតូចតាច គឺជាការខ្ជះខ្ជាយពេលវេលាគ្មានប្រយោជន៍សម្រាប់ពួកគេ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia