ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000
Bunthoeun KoemAUGUST 31 2024

វិស័យទេសចរណ៍កម្ពុជា នឹងផ្ទុះការផ្សព្វផ្សាយទៅកាន់ពិភពលោកមិនខាន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានត្រៀមខ្លួនរួចជាស្រេចនឹងចូលរួមជាមួយ ព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 ដែលប្រមូលផ្ដុំទៅដោយប្រភេទរថយន្ត Hypercar, Supercar, Sportcar និងរថយន្តប្រណីតៗ ទាំងនៅរាជធានីភ្នំពេញ និងទៅកាន់ខេត្តសៀមរាប  ចាប់ផ្តើមនៅថ្ងៃទី 15-17 ខែកញ្ញា ឆ្នាំ២០២៤។
 

Photo 2024 08 31 20 06 27 (2)


 
ព្រឹត្តិការណ៍ GUMBALL 3000 គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដែលប្រមូលផ្តុំទៅដោយរថយន្ត Supercar និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក ដែលធ្វើដំណើរឆ្លងកាត់ពីទ្វីបមួយទៅទ្វីបមួយជុំវិញពិភពលោក ដែលមានរយ:ចម្ងាយសរុប ៣០០០ម៉ាយ៍។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ នេះព្រឹត្តិការណ៍ GUMBALL 3000 ក៏មានការឆ្លងកាត់ប្រទេសកម្ពុជាផងដែរ ដែលធ្វើដំណើរចេញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ប្រទេសថៃ និងបញ្ចប់នៅប្រទេសសឹង្ហបុរី។ ហើយសម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ជាអ្នកឧបត្ថមធំផ្លូវការផងដែរ។
នៅក្នុងនោះព្រឹត្តិការណ៍ដែលនឹងមានវត្តមាននៅកម្ពុជានៅថ្ងៃទី ១៥-១៦-១៧ ដែលរៀបចំសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមានការចូលរួមពីសំណាក់ម្ចាស់ Supercar, Hypercar និងក្រុមហ៊ុនល្បីៗ រួមទាំងក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)ផងដែរ។ ជាមួយការចូលរួមព្រឹត្តិការណ៍អន្តរជាតិនេះ តំណាងមកពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហាញចេញនូវវត្ថុបំណងសំខាន់ៗចំនួនធំៗ ២ ដែលធ្វើអោយខ្លួនសម្រេចចិត្តចូលរួមក្នុងព្រឹត្តិការណ៍នេះ៖

 

Photo 2024 08 31 20 06 22


·       ចូលរួមជំរុញវិស័យទេសចរណ៍ និងកេត្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក អោយកាន់តែរីកសុះសាយ ដែលព្រឹត្តិការណ៍នេះនឹងបើកឳកាសអោយវិនិយោគគិនឯកជន បរទេស និងនៅក្នុងស្រុកមានការជួបជុំគ្នា លើសពីនេះការបង្កើតកំណត់ត្រាពិភពលោក Gennies World Record នៅខាងមុខប្រាសាទអង្គរវត្ត

 

·       ចូលរួមគាំទ្រ និងរៃអង្គាសទឹកប្រាក់ចូលរួមសប្បុរសធម៌ ដើម្បីបរិច្ចាគទៅកាន់មន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាប 
គួរបញ្ជាក់ថាដែរ ទិសដៅធ្វើដំណើរសម្រាប់កម្មវិធី GUMBALL 3000 នៅកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៥-១៦-១៧ ខែកញ្ញា ឆ្នាំ ២០២៤ ដែលដំណើរការចាប់ពី៖

 


·       ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤


·       បើកបរពីបាវិតទៅភ្នំពេញ


·       ចំណតនៅវិមានឯករាជ្យភ្នំពេញ


·       ការប្រគំតន្ត្រីនៅវត្តបទុមវតី


·       ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤


·       បើកបរពីភ្នំពេញទៅសៀមរាប


·       ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤


·       ការតាំងបង្ហាញរថយន្តនៅមុខប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក


·       បើកបរពីសៀមរាបទៅច្រកទ្វារ ប៉ោយប៉ែត៕

Photo 2024 08 31 20 06 27

Photo 2024 08 31 20 06 26

Photo 2024 08 31 20 06 25

Photo 2024 08 31 20 06 26 (2)

Photo 2024 08 31 20 06 24 (2)

Photo 2024 08 31 20 06 23

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia