សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថារាជធានីភ្នំពេញ ត្រូវការសាងសង់ស្ពាន ៣ ទីតាំងនេះបន្ថែមទៀត
Bunthoeun KoemSEPTEMBER 1 2022391 views

នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញបច្ចុប្បន្នរដ្ឋាភិបាលមានតម្រូវស្ពានថ្មីសំខាន់ៗចំនួន ៣ ទីតាំងបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន ២ កន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។

ថ្លែងនៅក្នុងពិធីខាងលើសម្ដេចតេជោបានមានប្រសាសន៍ថា «នៅទីក្រុងភ្នំពេញមានតម្រូវការចាំបាច់ នូវស្ពានរហូតដល់ ៣ ទៀតឯណោះ»។ បើតាមការបញ្ជាក់របស់សម្ដេចស្ពានថ្មីទាំង ៣ ទីតាំងនេះរួមមាន៖ ទី១ ស្ពានតភ្ជាប់ពីភ្នំពេញទៅស្វាយជ្រុំ ទី២ ស្ដាននៅក្ដីតាកុយ និងទី៣ ស្ពានឆ្លងកាត់ទន្លេបាសាក់នៅម្ដុំព្រែកប្រា

ក្នុងនោះដែរសម្ដេចបានលើកឡើងថា ស្ពានតភ្ជាប់ពីភ្នំពេញទៅស្វាយជ្រុំ គឺកំពុងតែចរចា និងសុំសាធារណៈរដ្ឋកូរ៉ តែការយល់ព្រមបានធ្វើហើយ។ សម្ដេចបន្ដថា កាលពីសម្ដេចជួបអតីតប្រធានាធិបតីកូរ៉េលោកម៉ូន ចេអ៊ីន⁠ (Moon⁠ Jae-In) សម្ដេចបានស្នើសុំឲ្យកូរ៉េយកជម្រើសផ្សាភ្ជាប់ស្ពាននេះពីផ្សាររាត្រី ឆ្លងទៅជ្រោយចង្វារ និងបន្ដពីជ្រោយចង្វារចុះទៅស្វាយជ្រុំ។ ដោយឡែកសម្រាប់ស្ពាននៅក្ដីតាកុយ គឺមានតម្រូវការដើម្បីជម្លៀសចរាចរនៅផ្នែកខាងទន្លេមេគង្គ។

ចំពោះស្ពានឆ្លងកាត់តំបន់ព្រែកប្រា សម្ដេចបញ្ជាក់ថា ស្ពាននេះគឺមានប្រវែង ៨៤៥ ម៉ែត្រ សាងសង់ជា ៤ គន្លង ដែលមានគន្លង ២ ទៅ ២ មក ដើម្បីឲ្យវាធំដើម្បីកុំឲ្យមានការស្ទះចរាចរលើស្ពាន ហើយតម្លៃសាងសង់ស្ពាននេះមានប្រមាណ ៦០ លានដុល្លារ។ បច្ចុប្បន្នគម្រោងនេះកំពុងចរាចគ្នាជាមួយមិត្ដចិនទៅលើតម្លៃសាងសង់ ហើយប្រសិនបើមិត្ដចិនយល់ព្រមជាមួយគម្រោងនេះ ការដ្ឋានអាចនឹងត្រូវបើកសម្រាប់ការសាងសង់នៅឆ្នាំក្រោយផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

302933210 658079979007126 2760158811342775342 N (1)

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia