ពិព័រណ៌លក់សៀវភៅធំបំផុតលើពិភពលោក ពិព័រណ៌លក់សៀវភៅរបស់ហាងសៀវភៅ THE BIG BAD WOLF BOOK ការត្រលប់មកជាថ្មីជាមួយនឹងការលក់សៀវភៅ ‘មិនធ្លាប់មានពីមុនមក’ នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ!
Sopheak PichFEBRUARY 16 2023

Photo 2023 02 16 11 59 40រាជធានីភ្នំពេញ --- រីករាយជាមួយនឹងការត្រលប់មកវិញម្ដងទៀត ជាមួយនឹងការផ្ដល់ជូន មិនធ្លាប់មានពីមុនមក ! ត្រៀមខ្លួនរួចឬនៅក្នុងការបំពេញទូសៀវភៅរបស់អ្នកជាមួយនឹងសៀវភៅដែលអ្នកចូលចិត្តអាន ដោយសារតែពិព័រណ៌លក់សៀវភៅដែលទន្ទឹងរង់ចាំជាយូរមកហើយ មិនធ្លាប់មានពីមុនមក នឹងត្រលប់មកប្រទេសកម្ពុជាវិញបន្ទាប់ពីការផ្អាករយៈពេលពីរឆ្នាំកន្លងមកដោយសារតែជំងឺរាតត្បាត។ ពិព័រណ៌លក់សៀវភៅនេះចាប់ផ្ដើមពីថ្ងៃទី 22 ខែកុម្ភៈ ហើយនឹងបន្តរហូតដល់ថ្ងៃទី 5 ខែមីនា ដោយផ្ដល់ជូននូវសៀវភៅដ៏អស្ចារ្យជាច្រើនដែលមានតម្លៃសមរម្យរហូតដល់ USD1 ក៏មាន! យើងខ្ញុំសូមអញ្ជើញអស់លោកអ្នកដែលស្រឡាញ់សៀវភៅទាំងអស់មកពីទូទាំងរាជធានីភ្នំពេញ អញ្ជើញចូលរួមដើម្បីចាប់យកឱកាសជាវនូវសៀវភៅដែលមានតម្លៃមហាពិសេស សៀវភៅជាច្រើនជម្រើសមានតាំងពីសៀវភៅប្រលោមលោក និងសៀវភៅមិនមែនប្រលោមលោក សៀវភៅកុមារ ដល់សៀវភៅសម្រាប់យុវវ័យ និងសៀវភៅជាច្រើនជម្រើសផ្សេងទៀតនៅពិព័រណ៌លក់សៀវភៅនេះ។

Bbw 1

Photo 2023 02 16 11 59 24

Photo 2023 02 16 11 59 26បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 9.00 ព្រឹក ដល់ម៉ោង 12 អធ្រាត (15 ម៉ោងនៃការសោយសុខដើរទិញសៀវភៅ!) សម្រាប់រយៈពេល 12 ថ្ងៃជាប់ៗគ្នា ពិព័រណ៌លក់សៀវភៅនេះ នឹងពោរពេញទៅដោយសៀវភៅរាប់ពាន់ក្បាល ដែលមាននូវប្រភេទចម្រុះគ្នាជាច្រើន មានតាំងពីសៀវភៅបែបអាថ៌កំបាំង ស្នេហា សៀវភៅប្រឌិតវិទ្យាសាស្ត្រ និងជាច្រើនទៀត។ ហើយអ្វីដែលពិសេសបំផុតនោះគឺ ពិព័រណ៌លក់សៀវភៅ មិនធ្លាប់មានពីមុនមកនេះ គឺលោកអ្នកអាចចូលរួមដោយសេរីឥតគិតថ្លៃ

Photo 2023 02 16 11 59 29

Photo 2023 02 16 11 59 32

Photo 2023 02 16 11 59 34ដោយបានសម្ពោធជាលើកដំបូងនៅកម្ពុជាសម្រាប់ការបោះពុម្ពផ្សាយលើកទីមួយ នៅឆ្នាំ2020 ហាងសៀវភៅ Big Bad Wolf Books បានទទួលនូវភាពជោគជ័យយ៉ាងធំធេងនៅក្នុងពិព័រណ៌លក់សៀវភៅរបស់ខ្លួន។ តាមរយៈការត្រលប់មកវិញជាលើកទីពីរសម្រាប់ការបោះពុម្ពផ្សាយផ្ទាល់លើកទីពីរនៅចុងខែនេះ អ្នកដែលស្រឡាញ់ការអានសៀវភៅ អាចចាប់ផ្ដើមត្រៀមខ្លួនទទួលយកនូវសៀវភៅជាភាសាអង់គ្លេសគុណភាពខ្ពស់ដ៏ច្រើនសម្បូរបែបសម្រាប់ជ្រើសរើស។ ពេលវេលានេះ គឺជាឱកាសល្អបំផុតក្នុងការជាវនូវសៀវភៅដែលជាទីពេញចិត្ត ដោយសារតែពិព័រណ៌លក់សៀវភៅ មិនធ្លាប់មានពីមុនមកនេះ គឺពិតជាធ្វើឱ្យលោកអ្នកមិនខកបំណងឡើយ។

Photo 2023 02 16 11 59 37សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានបច្ចុប្បន្នភាពអំពីពិព័រណ៌លក់សៀវភៅ មិនធ្លាប់មានពីមុនមក នៅកម្ពុជា ឆ្នាំ2023 សូមចូលទៅកាន់៖

Facebook: http://facebook.com/bbwbooks.kh

Instagram: http://instagram.com/bbwbooks.kh

Hashtag: #BigBadWolfBooks | #BBWCambodia2023

 

អំពីហាងសៀវភៅ BIG BAD WOLF BOOKS

ហាងសៀវភៅ Big Bad Wolf Books បានបើកដំណើរការនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនៅឆ្នាំ2009 ដែលជាគំនិតផ្ដួចផ្ដើមរបស់ស្ថាបនិក BookXcess លោក Andrew Yap និងអ្នកស្រី Jacqueline Ng។ តាមប្រសាសន៍របស់ស្ថាបនិកទាំងពីរ បេសកកម្មចម្បងរបស់ហាងសៀវភៅនេះ គឺដើម្បីបណ្ដុះទម្លាប់អានសៀវភៅ បង្កើនអក្ខរកម្មភាសាអង់គ្លេសនៅទូទាំងពិភពលោក និងកសាងជំនាន់អ្នកអានថ្មី តាមរយៈការធ្វើឱ្យសៀវភៅកាន់តែមានតម្លៃសមរម្យ និងមានផ្ដល់ជូនដល់មនុស្សគ្រប់គ្នា។

ដោយមានកេរ្តិ៍ឈ្មោះល្បីជាពិព័រណ៌លក់សៀវភៅដ៏ធំបំផុតក្នុងពិភពលោក ពិព័រណ៌លក់សៀវភៅនេះ គឺជាគំនិតផ្ដួចផ្ដើមតស៊ូមតិអានសៀវភៅសកល ដែលមានគោលបំណងលើកទឹកចិត្តដល់មនុស្សគ្រប់វ័យឱ្យស្វែងរកភាពសប្បាយរីករាយនៃការអានសៀវភៅ ជំរុញទឹកចិត្តពួកគេឱ្យសម្រេចតាមក្ដីស្រមៃ និងអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការពង្រឹងសិទ្ធិអំណាចពួកគេជាមួយនឹងចំណេះដឹងដែលពួកគេទទួលបានពីការអានសៀវភៅនេះ។ យើងជឿថា កាលណាមនុស្សទទួលបានចំណេះដឹងបន្ថែម ពួកគេនឹងទទួលបាននូវការបំពាក់បំប៉នកាន់តែល្អប្រសើរ ដើម្បីបំពេញតាមតម្រូវការជាក់ស្ដែងនៅក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែងនេះ។

ចាប់តាំងពីការកកើតឡើងដំបូង ពិរពណ៌លក់សៀវភៅរបស់ហាងសៀវភៅ Big Bad Wolf Book មានការវិវត្តជាខ្លាំង ដោយបើកដំណើរការតាំងពិព័រណ៌លក់នៅទូទាំងពិភពលោក និងដំណើរការនៅក្នុងទីក្រុងចំនួន 37 នៅក្នុងប្រទេសចំនួន 15 រួមមាន ប្រទេសម៉ាឡេស៊ី កម្ពុជា ហុងកុង ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា កូរ៉េខាងត្បូង សិង្ហបុរី ថៃ តៃវ៉ាន់ អេមីរ៉ាតអារ៉ាប់រួម និងកាលពីពេលថ្មីៗនេះ បានធ្វើដំណើរទៅកាន់តំបន់អាហ្វ្រិក ដោយបានបោះជំហាននៅក្នុងប្រទេសតង់ហ្សានី និងកេនយ៉ា ដោយនៅតែមានគម្រោងបន្តធ្វើឱ្យសៀវភៅកាន់តែមានតម្លៃសមរម្យសម្រាប់អ្នកអានសៀវភៅនៅទូទាំងពិភពលោក។

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia