គួរចៀសវាង! សេដ្ឋី Warren Buffett ព្រមានរឿង៣ដែលធ្វើអ្នកមាន អ្នកឆ្លាតអាចធ្លាក់ខ្លួនក្រវិញបាន
Toeuy HongJANUARY 26 2025568 views

គេថាអ្នកខ្លះអាចកសាងភាពមានបានប៉ុន្ដែបែរជាមិនអាចរក្សាភាពមានបានរបស់ខ្លួនបានយូរអង្វែងបានឡើយ។ ទាក់ទងនឹងបញ្ហានេះ សេដ្ឋី Warren Buffett ដែលជាស្ដេចវិនិយោគប្រចាំសតវត្សទី២១បានព្រមានពីរឿង៣អ្នកគួរចៀសវាបើមិនចង់មានតែបែរជាធ្លាក់ខ្លួនដាច់យ៉ៃទៅវិញ។

 

. មិនសន្សំលុយ

សេដ្ឋី Warren Buffett តែងតែប្រកាន់គោលគំនិតថាទោះជាមានទ្រព្យច្រើនយ៉ាងណាក៏មិនចោលគំនិតសន្សំដែរ ព្រោះបើអ្នកគិតថាខ្លួនឯងមានហើយមិនគិតខ្វល់ខ្វាយរឿងសន្សំទេនោះថ្ងៃណាមួយអ្នកអាចនឹងធ្លាក់ខ្លួនក្រវិញជាមិនខានឡើយ។ ត្រង់នេះលោកបានបង្ហើបថាអ្នកខ្លះបើមួយសប្ដាហ៍រកចំណូលបាន១ពាន់ដុល្លារ ដូច្នេះពួកគាត់ចាយមួយសប្ដាហ៍១ពាន់ដុល្លារតែម្ដង។ ការចាយបែបនេះគឺនឹងធ្វើឲ្យពួកគាត់នឹងធ្លាក់ក្រជាមិនខាន។ ដូច្នេះទោះមានក៏អ្នកត្រូវមានទម្លាប់សន្សំដែរ។

 

. បង់រំលស់លើសលទ្ធភាព

 ការបង់រំលស់លើរបស់មួយចំនួនដូចជាសម្ភារនិយមមិនបានជួយឲ្យអ្នករីកចម្រើនកើនទ្រព្យឡើយតែផ្ទុយទៅវិញធ្វើឲ្យអ្នកចំណាយលុយច្រើនប្រចាំខែក្នុងការបង់សង។ ជាពិសេសបើអ្នកបង់រំលស់របស់លើសពីលទ្ធភាពនោះនឹងធ្វើឲ្យអ្នករងសម្ពាធលុយកាក់ហើយជាលទ្ធផលអ្នកនឹងបាត់ឱកាសយកលុយទៅវិនិយោគដើម្បីកសាងទ្រព្យ។

 

. រាប់អានមនុស្សខុស

មិនថាអ្នករាប់អានអ្នកជិតខាងឬរាប់អានអ្នកណាម្នាក់នោះទេ បើអ្នករាប់អានមនុស្សខុសជីវិតអ្នកនឹងធ្លាក់ជ្រោះ។ ពាក្យថាពួកម៉ាកគឺម៉ាកតែមួយពោលគឺបើអ្នករាប់អានមនុស្សដែលគិតតែពីដើរលេងផឹកស៊ី ស្រីញីអូនបង មិនយូរមិនឆាប់ទេជីវិតអ្នកនឹងកាន់តែធ្លាក់ដុនដាប ជាពិសេសបើអ្នកទើបមានបានសប្បាយភ្លើតភ្លើនទៀតនោះអ្នកអាចនឹងធ្លាក់ខ្លួនក្រជាមុនខានឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia