យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថាតាមរយៈការតាមដានគុណភាពខ្យល់ជាប្រចាំ នៅរាជធានីនិងខេត្តទូទាំងប្រទេស បានបង្ហាញថាខេត្តដែលមានសន្ទស្សន៍ពណ៌ខៀវ ជាបរិយាយកាសដែលមានគុណភាពខ្យល់ល្អណាស់មាន៤ខេត្ត ក្នុងនោះរួមមាន កំពត រតនគិរី ស្វាយរៀង និង ខេត្តត្បូងឃ្មុំ។
ដោយស្ថានភាពគុណភាពខ្យល់នេះ នៅប្រទេសកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៦១ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម”។
សូមបញ្ជាក់ថាក្រសួងបរិសា្ថន តាមដានគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យ ចំនួន៦០នៅទូទាំងប្រទេស។ ដូច្នេះក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេស ជូនដល់សាធារណជនឱ្យបានជ្រាបជាប្រចាំ៕