ក្ដៅ! ABA និង អេស៊ីលីដាប្រកាសពីវេលានៃការផ្អាកវេរលុយឆ្លងធនាគារតាម KHQR ជាបណ្ដោះអាសន្ន
Toeuy HongJANUARY 6 202512.3 K views

ធនាគារ ABA និង អេស៊ីលីដាទើបចេញសេចក្ដីប្រកាសពីការផ្អាកប្រតិបត្តិការស្កេនទូទាត់ KHQR ឬផ្ទេរប្រាក់ឆ្លងធនាគារ តាមបាគងសម្រាប់បង្អូនដែលកំពុងប្រើប្រាស់សេវាធនាគារទាំងនេះ។

 

បើយោងតាមសេចក្ដីប្រកាសរបស់ធនាគារ អេស៊ីលីដាបានឲ្យដឹងថា ប្រតិបត្តិការស្កេនទូទាត់ KHQR ឬផ្ទេរប្រាក់ឆ្លងធនាគារ តាមបាគង ត្រូវបានផ្អាកដំណើរការបណ្តោះអាសន្ន ចាប់ពីម៉ោង 11យប់ ថ្ងៃទី6 ខែមករា ឆ្នាំ2025 ដល់ម៉ោង 5ព្រឹក ថ្ងៃទី7 ខែមករា ឆ្នាំ2025។

 

ចំណែកធនាគារABA បានចេញសេចក្ដីប្រកាសថាបាគងនឹងធ្វើបច្ចុប្បន្នកម្ម នៅចន្ទ ទី 6 ខែមករា នេះ ចាប់ពីវេលាម៉ោង 10:00 យប់ ឈានចូលថ្ងៃអង្គារ ទី 7 ខែ មករា ម៉ោង 5:00 ទៀបភ្លឺ ដើម្បីពង្រឹងដំណើរការប្រព័ន្ធកាន់តែរលូន និងប្រសើរឡើងសម្រាប់លោកអ្នក។ ​អំឡុងពេលបច្ចុប្បន្នកម្មនេះ រាល់ប្រតិបត្តិការពាក់ព័ន្ធបាគង និង KHQR ​នឹងផ្អាកដំណើរការជាបណ្ដោះអាសន្ន៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia