នាទិវាឆ្លងឆ្នាំសកល២០២៤ចូល២០២៥ កម្ពុជាបានប្រារព្ធនូវមហាព្រឹត្តិការណ៍ជាច្រើន តួយ៉ាងដូចជាកម្មវិធី “សាទរកម្ពុជា” ដោយក្នុងនោះភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលដើរកម្សាន្តតាមបណ្តា រាជធានី-ខេត្ត ពីថ្ងៃ៣០ដល់ថ្ងៃទី៣១ មានចំនួនសរុប៣,៥៣៥,៣២៥នាក់។
ខណៈនោះដែរបើតាមរបាយការណ៍ស្ថិតិទេសចរណ៍នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ខេត្តដែលមានចំនួនភ្ញៀវទេសចរដើរកម្សាន្តថ្ងៃឆ្លងឆ្នាំតិចជាងគេគឺខេត្តក្រចេះ ដែលមានចំនួនភ្ញៀវ៩៨២នាក់។
យ៉ាងណាមិញ គឺរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរច្រើនជាងគេ ជាមួយនឹងចំនួនសរុប១,៥៧៣, ៤៧៩នាក់។
សូមជម្រាបផងដែរថាចំពោះភ្ញៀវទេសចរជាតិដែលបានដើរកម្សាន្តនៅថ្ងៃឆ្លងឆ្នាំសកល មានចំនួនសរុបប្រមាណ ៣ ៤៨៨ ០៦៥ នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួនសរុបប្រមាណ ៤៧ ២៦០នាក់៕
អត្ថបទដោយ៖ ពីង ជូអេង