ខេត្ដសំណាង! រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas តម្លៃ ៩០ លានដុល្លារនឹងបើកដំណើរការក្នុងខេត្ដមួយនេះ
Bunthoeun KoemJANUARY 17 202515.3 K views

រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas ដែលជាយីហោសម្លៀកបំពាក់ដ៏ល្បីល្បាញរបស់ពិភពលោក គ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនៅក្នុងខេត្ដកណ្ដាល។ ដោយរោងចក្រនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន​ Sunfair Garment Co., Ltd.។ នៅពេលបើកដំណើរការគម្រោងនេះនឹងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៤ ពាន់កន្លែងថែមទៀតផង។

 

473615045 1044243057733960 6265159691773697221 N

 

យោងតាមការដកស្រង់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រោងចក្រដ៏ធំខាងលើត្រូវបានសាងសង់លើផ្ទៃដីទំហំប្រមាណ ៣៣ហិកតា មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល។ ហើយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់រោងចក្រនេះផងដែរ មុនពេលដែលឯកឧត្ដមអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រផលិតស្រោមដៃរបស់ក្រុមហ៊ុន HESTRA (CAMBODIA) Co., Ltd.។ 

 

សូមជម្រាបថា ក្រុមហ៊ុន Sunfair Garment Co., Ltd. ធ្វើការវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas នេះដើម្បីនាំចេញទៅបណ្តាប្រទេសអាស៊ាន សហរដ្ឋអាម៉េរិក និងអឺរ៉ុប។ ដោយក្នុងនោះក្រុមហ៊ុនបានបោះទុនវិនិយោគសរុបចំនួន ៩០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារចំនួនប្រមាណ ៤.០០០កន្លែង។ តាមការបញ្ជាក់ពីខាងក្រុមហ៊ុន រោងចក្រនេះគ្រោងនឹងបញ្ចប់ការសាងសង់ និងដំណើរការផលិតកម្មនៅពេលឆាប់ៗខាងមុខ៕

 

473700020 1044243104400622 4692215434828768324 N

474092193 1044243207733945 7068002485067215626 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia