អ្នកចង់ទិញដីនៅភ្នំពេញត្រូវដឹង! ខណៈនេះជាតំបន់ដីដែលមានតម្លៃទាបជាងគេ
Bunthoeun KoemJANUARY 8 20254.1 K views

កាលពីពេលកន្លងទៅយើងបាននាំប្រិយមិត្ដទៅដឹងអំពីតម្លៃដីនៅតំបន់សំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកដឹងពីតំបន់ដីដែលមានតម្លៃទាបជាងគេនៅរាជធានីភ្នំពេញវិញម្ដង។ យោងតាមតារាងវាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា តំបន់ដែលមានតម្លៃដីទាបជាគេនៅភ្នំពេញរួមមានដូចខាងក្រោម៖

 

135200001

 

  • ដីនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៦០ ទៅ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូច តម្លៃចន្លោះពី ២០ ទៅ ៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • ដីនៅសង្កាត់គងនយ ខណ្ឌដង្កោ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៦០ ទៅ ១៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២០ ទៅ ៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • ដីនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤១ ទៅ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២៤ ទៅ ៦៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • ដីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១០៥ ទៅ ៣២៤ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២៤ ទៅ ៩៧ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • ដីនៅសង្កាត់ពន្សាំង ខណ្ឌព្រែកភ្នំពៅ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២៤ ទៅ ២៨៤ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១៦ ទៅ ១៦២ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • ដីនៅសង្កាត់ឪឡោក ខណ្ឌកំបូល៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤៩ ទៅ ១២២ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣២ ទៅ ៨១ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • ដីនៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤១ ទៅ ២២៧ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២៤ ទៅ ១២២ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  •  

    តម្លៃដីនៅតំបន់ខាងលើនេះ គឺមានតម្លៃទាបជាងគេ ធៀបទៅនឹងដីនៅតំបន់ដទៃផ្សេងទៀតដូចជា ខណ្ឌទូលគោក ខណ្ឌដូនពេញ ខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌ ៧ មករា និងខណ្ឌឫស្សីកែវជាដើម។ ខណៈដីនៅតំបន់ទាំងនេះគឺមានចាប់ពីខ្ពស់ពាន់ដុល្លារឡើងទៅនៅក្នុង ១ ម៉ែត្រការ៉េឯណោះ៕

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia