ក្រសួងអប់រំ ចេញសេចក្តីប្រកាស៤ចំណុច សម្រាប់សិស្សតាមសាលារៀន នៅក្នុងស្ថានភាពខ្យល់ពុល
Ping Chou EngJANUARY 26 2025627 views

នៅក្នុងសេចក្តីជូនដំណឹងស្តីពីការបង្ការហានិភ័យសុខភាពពេលមានខ្យល់ពុលក្នុងស្រទាប់បរិយាកាស នៅតាមសាលារៀន ក្រសួងអប់រំយុវជននិងកីឡា ចូលរួម៤ចំណុច ដើម្បីបង្ការហានិភ័យសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំពេលមានខ្យល់ពុលក្នុងស្រទាប់ បរិយាកាស។​

 

ក្នុងនោះក្រសួងសូមស្នើដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ និងឯកជននៅទូទាំងប្រទេស ដូចខាងក្រោមនេះ៖

 

១. ត្រូវចូលរួមតាមដានព័ត៌មានការវិវត្ត នៃស្ថានភាពសន្ទស្សន៍គុណភាពខ្យល់ក្នុងស្រទាប់បរិយាកាស ដែលផ្សព្វផ្សាយដោយក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមប្រតិបត្តិតាមការណែនាំ នានាពាក់ព័ន្ធនឹងការថែទាំ និងការបង្ការហានិភ័យសុខភាពពេលស្ថានភាពសន្ទស្សន៍គុណភាពខ្យល់ ឈានដល់កម្រិតពុល ដូចតារាងពណ៌នា “សន្ទស្សន៍គុណភាពខ្យល់” ដែលមានជូនភ្ជាប់។

 

២. ត្រូវក្រើនរំឭក និងលើកទឹកចិត្តដល់អ្នកសិក្សា និងបុគ្គលិកអប់រំឱ្យពាក់ម៉ាស់ឱ្យបានត្រឹមត្រូវពេលចេញ ក្រៅផ្ទះ ឬ ធ្វើសកម្មភាពនានាក្រៅបន្ទប់រៀន ដើម្បីចៀសវាងការស្រូបបឺតខ្យល់ពូល ឬ ធូលីមិនស្អាត ដោយផ្ទាល់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ជាពិសេសកុមារតូចៗ។

 

៣.ត្រូវក្រើនរំឭកដល់អ្នកសិក្សា និងបុគ្គលិកអប់រំអំពីការអនុវត្តនូវវិធានការអនាម័យជាប់ជាប្រចាំតាម អភិក្រម “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” ដើម្បីសុខភាពល្អ។

 

៤.ប្រសិនបើអ្នកណាម្នាក់មានរោគសញ្ញាផ្លូវដង្ហើម ដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមណែនាំប្រញាប់ ទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតផ្ទះ៕

 

 

474995795 1019523846867705 2127772182706528676 N

 

 

 

474881716 1019523890201034 3556737448624699950 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia