សាកលវិទ្យាល័យ Kasetsart University (Sriracha Campus) ដែលជាសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយរបស់ប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍សិស្សលើការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជាច្រើននាក់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ស្ថានទូតបានបញ្ជាក់ថា អាហារូបករណ៍ខាងលើបានផ្ដល់ជូនដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រ ចំនួន១០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច វិស្វកម្ម និងវិទ្យាសាស្ត្រចំនួន ៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៣ ក្នុងគម្រោង “Kasetsart University Sriracha Campus”។
អ្វីដែលពិសេស គម្រោងអាហារូបករណ៍នេះ នឹងផ្តល់ជូននិស្សិតនូវថ្លៃសិក្សា, ការស្នាក់នៅ, ប្រាក់ ឧបត្ថម្ភម្នាក់ ១០,០០០បាត/ខែ សម្រាប់និស្សិតថ្នាក់បរិញ្ញបត្រ និង ១២,000បាត/ខែ សម្រាប់និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមបំពេញបែបបទ និងដាក់ពាក្យ តាមគេហទំព័រៈ https://bit.ly/4095sD2 អោយបានត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងកញ្ញា Salisa Yimsri មន្ត្រីផ្នែកទំនាក់ទំនងបរទេស ឬតាមរយៈអ៊ីម៉ែល:salisay@kuth ឬ ទូរស័ព្ទលេខ (៦៦) ៨១ ៤២៦-០០៨៨។
គួរជម្រាបផងដែរថាសាកលវិទ្យាល័យ Kasetsart ត្រូវបានគេស្គាល់ជាទូទៅថាគឺជាថៃ សាកលវិទ្យាល័យស្រាវជ្រាវសាធារណៈ កសិកម្មដំបូងគេរបស់ថៃ និងចំណាស់ជាងគេទី៣នៅក្នុងប្រទេសថៃ៕
អត្ថបទដោយ៖ ពីង ជូអេង