មេធំ ធនាគារ អេស៊ីលីដាថា បើបោះចោលការគិតបែបនេះ ធានាថាអ្នកនឹងសល់លុយពេញៗកុង
Toeuy HongJANUARY 22 20253.9 K views

បើនិយាយរឿងលុយកាក់ អ្នកណាៗក៏ចេះរកលុយដែរ ប៉ុន្ដែពេលឈានដល់ការចាត់ចែងទុកកដាក់លុយកាក់ មនុស្សជាច្រើនហាក់បីដូចជាពិបាកក្នុងការចាត់ចែងធ្វើម៉េចឲ្យសល់លុយហើយលុយកាន់តែកើនឡើង។

 

ទាក់ទងនឹងរឿងលុយកាក់នេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានាយកប្រតិបត្តិធនាគារ អេស៊ីលីដាបានណែនាំថាបើចង់សល់លុយហើយលុយរបស់អ្នកកាន់តែកើន អ្នកគួរបោះចោលគំនិតមួយនោះគឺ “ចាយលុយសិនទៅ ខែក្រោយរកលុយបានមកវិញហើយ

 

លោកបណ្ឌិតបានលើកឡើងថាបើអ្នកនៅតែមានទម្លាប់ចាយលុយហើយគិតថាចាយសិនទៅ ខែក្រោយរកបានវិញហើយនោះ អ្នកមិនងាយសល់លុយឡើយព្រោះរកលុយបានគិតតែពីផ្លូវចំណាយមិនគិតដកសន្សំប្រចាំខែដែលជាលទ្ធផលទោះរកលុយបានច្រើនហើយធ្វើការរាប់ឆ្នាំក៏មិនឃើញសល់លុយជាដុំកំភួនដែរ។

 

លោកបណ្ឌិតបានលើកឡើងទៀតថាថាការចាត់ចែងសន្សំលុយប្រចាំខែគឺពិតជាសំខាន់ណាស់ព្រោះវាអាចជួយយើងបានច្រើន។ ឧទាហរណ៍បើអ្នកចេះសន្សំលុយឲ្យសល់ ពេលអ្នកជួបបញ្ហាផ្សេងៗដូចជា ខ្វះខាត ធ្លាក់ខ្លួនឈឺ និងបញ្ហាផ្សេងៗត្រូវការលុយបន្ទាប់ អ្នកអាចប្រើប្រាស់លុយសន្សំនេះយកមកដោះស្រាយបានភ្លាមៗតែម្ដង។

 

លើសពីនេះលោកបណ្ឌិតបានណេនាំថា ចំពោះអាជីវកម្មករនិងអ្នករកស៊ី ត្រូវប្រើប្រាស់កម្ចីឲ្យបានច្បាស់លាស់ពោលគឺព្យាយាមប្រើប្រាស់កម្ចីដើម្បីបង្កើតប្រាក់ចំណូល ចៀសវាងប្រើប្រាស់កម្ចីទិញរបស់មិនចាំបាច់ឬខ្ចីលុយទិញរបស់ដើម្បីហ៊ឺហារដែលអាចនឹងធ្វើឲ្យអ្នកធ្លាក់ក្នុងបញ្ហាបំណុល៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia