ក្រុងស្ទឹងសែននឹងផ្លាស់ប្ដូរមុខមាត់ថ្មី ខណៈរដ្ឋបាលខេត្ដកំពុងសិក្សាអភិវឌ្ឍន៍ហើយនេះជាប្លង់គំរូនៃគម្រោង
Bunthoeun KoemJANUARY 22 202519 views

រដ្ឋបាលខេត្តកំពង់ធំ បានចុះសិក្សា និងរៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែន ឱ្យមានការផ្លាស់ប្ដូរមុខមាត់ថ្មី ក្លាយជាទីក្រុងមានសោភ័ណភាពបៃតង ស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគទុន ងាកមកចាប់អារម្មណ៍សក្ដានុពល និងភាពស្រស់ស្អាត នៅក្នុងទឹកដីខេត្តកំពង់ធំ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅក្នុងកិច្ចប្រជុំរៀបចំប្លង់គោលកែលម្អក្រុងស្ទឹងសែន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

 

473655976 1134616164797984 6629649973917859945 N

 

ឯកឧត្តម នួន ផារ័ត្ន បានអះអាងថា គម្រោងកែលម្អនៅក្នុងក្រុងស្ទឹងសែននេះ មានការពង្រីកផ្លូវជាតិនៅក្នុងក្រុងស្ទឹងសែន មានពីរគន្លង ចាប់ពីរង្វង់មូលតាក្រហមក រហូតដល់ដាវដែកកំពង់ស្វាយ ផ្លូវបំបែកសៀមរាប-ព្រះវិហារ ឱ្យបានធំទូលាយ រៀបចំផ្លូវថ្មើរជើងនៅតាមដងស្ទឹងសែន រៀបចំផ្លូវក្រវ៉ាត់ក្រុង ដើម្បីការពារពីការជនលិចជំនន់ទឹកស្ទឹងសែន និងគម្រោងកែលម្អក្រុងស្ទឹងសែនជាច្រើនទៀត ត្រូវក្លាយជាក្រុងមួយដែលស្អាត សម្រួលការរស់នៅរបស់ប្រជាពលរដ្ឋ ការប្រកបអាជីវកម្មបើប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត ។

 

ទន្ទឹមនិងនោះ ឯកឧត្តម នួន ផារ័ត្ន បានលើកទឹកចិត្តដល់បណ្ដាក្រុង/ស្រុក ខិតខំចូលសិក្សារៀបចំប្លង់គោល ដើម្បីអភិវឌ្ឍនៅក្នុងក្រុង/ស្រុករបស់ខ្លួន ឱ្យបានស្អាត និងមានរបៀបរៀបរយ មានសោភ័ណភាពល្អ មានសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ហើយខាងក្រោមនេះគឺជាប្លង់នៃគម្រោងអភិវឌ្ឍន៍ខាងលើ៖

 

474125997 1134616998131234 6698836809285222587 N

473736593 1134618718131062 144187682842200343 N

473998397 1134617048131229 6630013705659292825 N

473636107 1134617034797897 3016093041667089079 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia