ភ្នំពេញ, ថ្ងៃទី22 ខែមករា ឆ្នាំ២០២៥ - emart24 បើកសាខាថ្មីរបស់ខ្លួននៅតំបន់ចំការដូង និងស្ទឹងមានជ័យ នាំយកនូវវប្បធម៌កូរ៉េយ៉ាងសម្បូរបែបមកកាន់អតិថិជន ដោយត្រឹមតែ ១ ជំហានមកកាន់ emart24 ប្រៀបដូចនឹងការចូលទៅកាន់ទីក្រុងសេអ៊ូលប្រទេសកូរ៉េ តាមរយៈការទទួលបានបទពិសោធន៍ទិញទំនិញនៅក្នុងហាង ការឆុង Ramyun បែបកូរ៉េដោយម៉ាស៊ីនឆុងទំនើប ដែលពេញនិយមបំផុតនៅប្រទេសកូរ៉េ, ប្រភេទបាយកូរ៉េ Cupbap, តុប៉ុកគិរសជាតិដើម, ប្រហិត Eomuk កូរ៉េមានទាំងប្រភេទស៊ុប នឹងបំពង, ហើយថ្មីៗនេះ emart24 បានបន្ថែមជាមួយនឹងប្រភេទមាន់បំពងកូរ៉េរសជាតិដើម ផ្អែម នឹងហិរ ជាមួយនឹងបទភ្លេង K-Pop ដែលពេញនិយមសម្រាប់យុវវ័យនៅប្រទេសកូរ៉េមកកាន់កម្ពុជាផងដែរ អមជាមួយកន្លែងអង្គុយដែលមានផាសុខភាព នឹងធំទូលាយ។
តាមរយៈការបើកសាខាថ្មីរបស់ emart24 ចំការដូង នេះគឺដើម្បីឆ្លើយតបនឹងតម្រូវការខ្ពស់ នៃផលិតផល ទំនិញកូរ៉េ របស់អតិថិជន មិនត្រឹមតែជាការពង្រីកវិសាលភាពរបស់ខ្លួនក្នុងអាជីវកម្មប៉ុណ្ណោះទេ តែគឺជាផ្នែកមួយនៃការគាំទ្រសហគមន៍ ក្នុងតំបន់ដើម្បីបន្ថែមនូវជម្រើស អាហារ ភេសជ្ជៈ និងការទិញទំនិញយ៉ាងសម្បូរបែបមកពីប្រទេសកូរ៉េផ្ទាល់នៅក្នុងហាង សម្រាប់តម្រូវការប្រចាំថ្ងៃជូនដល់អតិថិជន។ ការពង្រីកសាខាថ្មីនេះគឺជាសក្ខីភាពមួយ ចំពោះការប្ដេជ្ញាចិត្តរបស់ emart24 ក្នុងការនាំយកនូវវប្បធម៌ និងទំនិញរបស់កូរ៉េដ៏ល្អបំផុតបន្ថែមទៀតមកកាន់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
ភាពពេញនិយមនៃផលិតផលរបស់ប្រទេសកូរ៉េ កំពុងតែរីកដុះដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា រួមទាំងអាហារ ភេសជ្ជៈ គ្រឿងសម្អាង និងទំនិញប្រើប្រាស់ក្នុងផ្ទះ ដែលបានក្លាយជាតម្រូវការយ៉ាងសំខាន់ក្នុងការរស់នៅ។ ការពង្រីកយុទ្ធសាស្ត្ររបស់ emart24 មានគោលបំណងបំពេញតម្រូវការអ្នកប្រើប្រាស់ដែលកំពុងកើនឡើងនេះ ដោយផ្តល់នូវផលិតផលកូរ៉េពិតប្រាកដ សុទ្ធ 100% ជាច្រើនប្រភេទ ដែលបំពេញតាមចំណង់ចំណូលចិត្តរបស់អ្នកទិញទំនិញកម្ពុជានាសម័យទំនើបនេះ។
ហាង emart24 សាខាថ្មីនីមួយៗ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវបទពិសោធន៍ទិញទំនិញកាន់តែពិសេស ដោយបង្ហាញពីប្លង់ទំនើប ងាយស្រួលជូនអតិថិជន ដែលអាចរំពឹងថានឹងមានបរិយាកាសស្វាគមន៍ សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ និងការជ្រើសរើសទំនិញផលិតផលកូរ៉េសុទ្ធពីក្នុងហាង ដែលធ្វើឲ្យ emart24 ក្លាយជាគោលដៅទិញទំនិញជាទីពេញចិត្តសម្រាប់អតិថិជន និយមផលិតផលកូរ៉េ។ emart24 ប្តេជ្ញាចិត្តចំពោះគុណភាព និងភាពត្រឹមត្រូវក្នុងការចែកចាយផលិតផលដែលបំពេញតាមស្តង់ដារគុណភាពខ្ពស់ និងភាពត្រឹមត្រូវ។ ការពង្រីកនេះនឹងធានាថា អ្នកប្រើប្រាស់ផលិតផលកូរ៉េនៅកម្ពុជាច្រើនអាចទទួលបានផលិតផលកូរ៉េពិតប្រាកដ សុទ្ធ ១០០% បង្កើនបទពិសោធន៍ទិញទំនិញ និងការពេញចិត្តរបស់អតិថិជន៕