សោកស្តាយ! ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី១ របស់អាមេរិកបានប្រកាសដាក់ពាក្យសុំក្ស័យធនហើយ
ធី ស្រីល័ក្ខJANUARY 22 20256.7 K views

ក្រោយឈរជើងរកស៊ីជាង ៧ឆ្នាំនៅលើទីផ្សារ នាពេលនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Canooរបស់សហរដ្ឋបានប្រកាសដាក់ពាក្យសុំក្ស័យធននិងបញ្ឈប់ប្រតិបត្តិការភ្លាមៗ បន្ទាប់ពីគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើនទុនបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Yahoo Finace ។

 

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ការដាក់ពាក្យក្ស័យធននេះកើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Canoo បានដកកម្មករដែលនៅសេសសល់ទាំងប៉ុន្មានចោលទាំងអស់ សូម្បីតែរោងចក្រមានទីតាំងនៅ Oklahoma ក៏បានផ្អាកដំណើរការផងដែរ។

1

ជាមួយគ្នានោះដែរ មុននឹងដាក់ពាក្យក្ស័យធននេះដែរ ក្រុមហ៊ុន Canoo ក៏ធ្លាប់បានទៅពិភាក្សាជាមួយប្រភពទុនបរទេសដើម្បីស្រោចស្រង់ក្រុមហ៊ុនផងដែរ តែមិនបានជោគជ័យឡើយ។ ដូច្នេះ ទើបនាពេលនេះក្រុមហ៊ុនក៏បានបញ្ឈប់ប្រតិបត្តិការវិញភ្លាមៗ ហើយក៏បានរំលាយទ្រព្យសម្បត្តិទាំងអស់ដែលខ្លួនមានដើម្បីយកទូទាត់សងបំណុល។

2

គូសបញ្ជាក់ថា ក្រុមហ៊ុន Canoo បានបង្កើតឡើងតាំងពីឆ្នាំ២០១៧ មកម្លេះ ដោយបង្កើតឡើងក្នុងគោលបំណងលើការអភិវឌ្ឍន៍រថយន្តអគ្គិសនីខ្នាតតូច ខណៈដែលនៅក្នុងឆ្នាំ ២០២៤ កន្លងទៅនេះក្រុមហ៊ុន Canoo មានលុយតម្កល់ត្រឹមតែ ៧សែនដុល្លារប៉ុណ្ណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia