ចាប់ថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា ត្រូវបានកំណត់ឲ្យដាក់លក់តម្លៃ ៣៩៥០ រៀលក្នុង ១ លីត្រសម្រាប់សាំងធម្មតា និងតម្លៃ ៣៨០០ រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
ប្រភពដដែលបានបញ្ជាក់ថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែមករា ឆ្នាំ២០២៥ នឹងត្រូវ លក់៤ ២១២រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា Gasoline 92 និង ៤ ០៦២រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm។
ប៉ុន្ដែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃ រដ្ឋសភា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ/លីត្រ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែមករា ឆ្នាំ២០២៥ គឺចុះមក៣ ៩៥០រៀល/លីត្រ សម្រាប់ ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈមានលម្អិតដូចតារាងខាងក្រោម៖ ប្រេងសាំងធម្មតា Gasoline 92 និង៣ ៨០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm៕