ធនាគារកណ្តាលថៃ សម្រេចទម្លាក់អត្រាការប្រា.ក់គោលជាលើកដំបូងគិតចាប់ពីឆ្នាំ២០២០ ព្រោះបញ្ហាធំ១នេះ
Kan DaraOCTOBER 22 2024156 views

ធនាគារកណ្តាលនៃប្រទេសថៃ (BoT) បានកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួនដោយឥតរំពឹងទុក ក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ ស្របពេលសន្ទុះនៃអ្នកប្រើប្រាស់ថមថយ។ នេះបើយោងតាមការចេញផ្សាយរបស់ Bank of Thailand នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

 

ធនាគារកណ្តាលនៃប្រទេសថៃ (BoT) បានទម្លាក់អត្រាការប្រាក់ ២៥ពិន្ទុមូលដ្ឋានឬស្មើនឹង ០,២៥% និងបានចេញសេចក្តីប្រកាសយ៉ាងដូច្នេះថា៖ «អត្រាការប្រាក់គោលនយោបាយទាបនឹងមិនរារាំងដល់ដំណើរការកាត់បន្ថយកម្រិតបំណុលទេ ដោយសារកំណើនប្រាក់កម្ចីរំពឹងថានឹងថយចុះ ហើយនឹងនៅតែមានអព្យាក្រឹតភាព និងស្របតាមសក្តានុពលសេដ្ឋកិច្ច»

 

យ៉ាងណាមិញ នេះគឺជាការទម្លាក់ការប្រាក់លើកដំបូងក្នុងរយៈពេល៤ឆ្នាំចុងក្រោយ គិតចាប់តាំងពីឆ្នាំ២០២០មក បន្ទាប់ពីរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរក្នុងកិច្ចប្រជុំ ៥លើកជាប់ៗគ្នា និងក្រោយមានសម្ពាធជាច្រើនខែពីរដ្ឋាភិបាលដែលចង់ឱ្យធនាគារកណ្តាលទម្លាក់ការប្រាក់ដើម្បីជួយជំរុញដល់ការស្តារសេដ្ឋកិច្ចដែលកើនយឺត។

គួរជម្រាបផងដែរ សន្ទស្សន៍ហ៊ុនគោលរបស់ប្រទេសថៃបានកើនឡើង ១,៦% ខណៈដែលប្រាក់បាតបានធ្លាក់ចុះ ០,៣៦% បន្ទាប់ពីទម្លាក់អត្រាការប្រាក់នេះ។ តែទោះជាយ៉ាងណា អតិផរណានៅក្នុងប្រទេសថៃបច្ចុប្បន្នទាបជាងគោលដៅចន្លោះ ១-៣% ជាមធ្យមក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៤ ខណៈតម្លៃទំនិញបានកើនឡើងត្រឹមតែ ០,១៥%ប៉ុណ្ណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia