មន្ទីរពេទ្យអន្តរជាតិអរៀនដា ចុះអនុស្សរណៈជាមួយ ក្រុមហ៊ុន សោម៉ា គ្រុប ដើម្បីផ្តល់សេវាសុខាភិបាលឯកជនដល់បុគ្គលិក ក្រុមហ៊ុន សោម៉ា គ្រុប ប្រមាណ ២៥០០នាក់
Bunthoeun KoemNOVEMBER 22 2024

(ភ្នំពេញ)៖ មន្ទីរពេទ្យអន្តរជាតិ អរៀនដា និង ក្រុមហ៊ុន សោម៉ា គ្រុប បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ​(MoU) ស្តីពីសេវាសុខាភិបាលឯកជន ដល់ថ្នាក់ដឹកនាំ  និងបុគ្គលិក ក្រុមហ៊ុន សោម៉ា គ្រុប ក្រោមអធិបតីភាព លោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា និង លោកជំទាវ ចម ក្រស្នា អគ្គនាយិកា នៃក្រុមហ៊ុន សោម៉ា គ្រុប បានធ្វើឡើងនៅរសៀល ថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យអន្តរជាតិអរៀនដា។

 

Photo 2024 11 22 13 05 32

 

អ្នកឧកញ៉ា គួន ធីតា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះ លោកជំទាវ ចម ក្រស្នា អគ្គនាយិកា នៃក្រុមហ៊ុន សោម៉ា គ្រុប ដែលបានផ្តល់កត្តិយសចូលរួម និងការជឿទុកចិត្ត លើមន្ទីរពេទ្យឯកជនក្នុងស្រុក ព្រមទាំងបានណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកនៃ ក្រុមហ៊ុន សោម៉ា គ្រុប និងប្រជាពលរដ្ឋអោយងាកមកទទួលយកសេវាកម្មសុខាភិបាលក្នុងប្រទេសកម្ពុជា ជាជាងចេញទៅក្រៅប្រទេស ចំណាយពេលវេលា និងថវិកាច្រើន។

 

Photo 2024 11 22 13 05 12

 

ក្នុងឱកាសនោះ មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបង្ហាញ អំពីសេវាកម្មថ្មីមួយ ដែលទើបសម្ពោធជាផ្លូវការ គឺផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ ដោយមន្ទីរពេទ្យអន្តរជាតិអរៀនដា បានសហការជាមួយមន្ទីរពេទ្យ S-Spine and Nerve Hospital ដើម្បីព្យាបាលជូនលោកអ្នកដែលមានបញ្ហាឈឺចង្កេះ ឈឺរោយកញ្ចឹងក លៀនទ្រនាប់ ឌីសឆ្អឹងកង ឆ្អឹងកងជ្រួសគ្នា គៀបបណ្តូលខួរឆ្អឹង កង ក និងគៀបបណ្តូលខួរឆ្អឹងកង ចង្កេះ ដោយប្រើបច្ចេកទេសចុងក្រោយបង្អស់អាចជៀសវាងការវះកាត់ដោយបើកធំ បច្ចេកទេសចុងក្រោយបង្អាស់អាចជៀសវាងការវះកាត់ដោយបើកធំបាន។ បច្ចេកទេសថ្មីនេះព្យាបាលដោយប្រើម្ជុលតូចមួយភ្ជាប់កាំរស្មីឡាស៊ែ និងរលកវិទ្យុ នៅចុងម្ជុលចូលទៅបាញ់ឌីសឆ្អឹងកងដែលលៀនអោយរួមចូលគ្នាវិញ។ ករណីមួយចំនួនដែលគៀបខ្លាំង គឺត្រូវការប្រើកាមេរ៉ាតូចដើម្បីជួយអោយមើលច្បាស់ជាងមុន  ក្នុងគោលបំនងដើម្បីដកផ្នែកដែលគៀបសសៃប្រសាទចេញមកបានកាន់តែច្រើន ដែលការព្យាបាលដោយកាំរស្មីឡាស៊ែនេះចំណាយត្រឹមតែ ១ ទៅ ២ម៉ោងដើម្បីព្យាបាលប៉ុណ្ណោះ។ អ្នកជំងឺត្រូវការស្នាក់នៅក្នុងមន្ទីពេទ្យត្រឹមតែមួយយប់ប៉ុណ្ណោះបន្ទាប់ពីការព្យាបាលហើយ អ្នកជំងឺអាចប្រើប្រាស់ជីវិតធម្មតាវិញបាននៅថ្ងៃបន្ទាប់នៃការព្យាបាល  ជំនួសអោយការព្យាបាលបែបជំនាន់មុនគឺត្រូវធ្វើការវះកាត់បើកធំ ដែលមានមុខរបួសធំដើម្បីរចូលទៅកាត់ឌីសឆ្អឹងកងដែលលៀនចេញ និងកាត់ឌីសឆ្អឹងកងចាស់ចេញ រួចដាក់ឌីសឆ្អឹងកងសិប្បនិមិត្តចូល បន្ទាប់មកដាក់ដែកចាប់វីស ដែលអាចធ្វើអោយមានហានិភ័យខ្ពស់ក្នុងពេលវះកាត់ ហើយអ្នកជំងឺត្រូវការសំរាករយៈពេលយូរ។

 

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺជាមន្ទីរពេទ្យដែលបង្កើតឡើងដោយកូនខ្មែរ ដែលមានគុណភាព និងស្តង់ដារអន្តរជាតិ ប៉ុន្តែមានតម្លៃសមរម្យដើម្បីអោយប្រជាពលរដ្ឋខ្មែរដែលមានជំងឺ នឹងមិនចាំបាច់ស្វែងរកការព្យាបាលនៅក្រៅប្រទេស ។ ក្រៅពីតម្លៃសមរម្យ មន្ទីរពេទ្យអន្តរជាតិអរៀនដា ក៏បានយកចិត្តទុកដាក់ខ្លាំងទៅលើសេវាកម្ម និងគុណភាពនៃការព្យាបាលដោយមន្ទីរពេទ្យ បានប្រមូលផ្គុំ វេជ្ជបណ្ឌិត និងបុគ្គលិកដែលមានសមត្ថភាព បទពិសោធន៍ និងក្រមសីលធម៌ វិជ្ជាជីវៈ និងចាត់ទុកការជួយសង្គ្រោះអ្នកជម្ងឺជាអាទិភាពផងដែរ។

 

ចំពោះចក្ខុវិស័យរបស់មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺលោកជំទាវ អ្នកឧកញ៉ា គួន ធីតា បានបង្ហាញថា លោកជំទាវក៏ជាប្រជាពលរដ្ឋខ្មែរមួយរូបដែលមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានភាពលំបាក នៅពេលមានបញ្ហាសុខភាព ត្រូវចេញទៅក្រៅប្រទេស ហេតុដូច្នេះហើយបានជាលោកជំទាវបង្កើតមន្ទីរពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះ។ ជាមួយគ្នានេះដែរ លោកជំទាវអ្នកឧកញ៉ា ក៏មានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យសុខាភិបាល ឲ្យកាន់តែល្អប្រសើរ។

 

Photo 2024 11 22 13 05 21

 

លោកជំទាវ ចម ក្រស្នា អគ្គនាយិកា នៃក្រុមហ៊ុន សោម៉ា គ្រុប បានមានប្រសាសន៍ថា " ថ្ងៃនេះ ក្នុងនាមក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន សោម៉ា គ្រុប​ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់រវាងក្រុមហ៊ុន សោម៉ា គ្រុប និង មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមួយលោកជំទាវអ្នកឧកញ៉ា ក៏ដូចជាលោក លោកស្រី អ្នកនាង កញ្ញា ដែលមានវត្តមាននៅទីនេះ ហើយក៏សូមអរគុណដល់លោកជំទាវអ្នកឧកញ៉ា និង សហការី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមការងារយើងមកពីក្រុមហ៊ុន សោម៉ា។

 

ដោយមើលឃើញពីគុណតម្លៃ និងអត្ថប្រយោជន៍ជាច្រើនពីមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលជាមន្ទីរពេទ្យមានស្ដង់ដារ មានការទទួលស្គាល់ត្រឹមត្រូវ និងមានការអនុញ្ញាតពេញលេញពីក្រសួងពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាលនៃកម្ពុជា និងមួយចំណែកទៀត ដើម្បីលើកកម្ពស់សុខុមាលភាពរបស់បុគ្គលិកនៃក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធផងនោះ ស្ថាប័នយើងទាំងពីរក៏ចាប់ផ្ដើមបើកការពិភាក្សាដោយទទួលបានលទ្ធផលជាបន្តបន្ទាប់រហូតធ្វើឱ្យមានការព្រមព្រៀងនិងឈានដល់ការរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់ក្នុងថ្ងៃនេះ។  តាមរយៈកិច្ចសហការនេះ បុគ្គលិក Soma Group និងបុត្រសម្ព័ន្ធព្រមទាំងក្រុមគ្រួសារនឹងទទួលបានសេវាថែទាំសុខភាពដែលមានស្តង់ដារ ហើយខ្ញុំលើកទឹកចិត្តឱ្យបុគ្គលិកនៅគ្រប់ផ្នែកនៃស្ថាប័នរបស់យើង ទាញយកអត្ថប្រយោជន៍និងឱកាសដែលកើតចេញពីភាពជាដៃគូនេះ ព្រោះថាការថែរក្សាសុខភាពរបស់អ្នកមិនមែនគ្រាន់តែជាការការពារជំងឺប៉ុណ្ណោះទេ វាគឺជាការទទួលយកជីវិតដ៏ស្រស់បំព្រង ប្រកបដោយសុភមង្គល។ "

 

Photo 2024 11 22 13 21 40

 

សូមបញ្ជាក់ថា ; មន្ទីរពេទ្យអន្តរជាតិអរៀនដា មានសេវាកម្មដូចជា ផ្នែកសម្ភព រោគស្រ្តី ផ្នែកកុមារ ផ្នែកជំងឺទូទៅ ផ្នែកជំងឺលំបាកមានកូន ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺធ្ងន់ធ្ងរ ផ្នែកទឹកនោមផ្អែម ផ្នែកជំងឺសើស្បែក ផ្នែកព្យាបាលទារកកំរិកធ្ងន់ ផ្នែកថតឆ្លុះរូបភាពវិជ្ជសាស្រ្ត ផ្នែកមន្ទីពិសោធន៍ ផ្នែកប្រឆាំងភាពចាស់ ផ្នែកអាហាររូបត្ថម ផ្នែកជម្ងឺបេះដូង ផ្នែកក្រពះពោះវៀន និងផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ!


មន្ទីរពេទ្យអន្តរជាតិអរៀនដា មានទីតាំងស្ថិតនៅ  អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ការទំនាក់ទំនង: 078 233 789 ឬ 081 811 789៕ 

 

Photo 2024 11 22 13 06 12

Photo 2024 11 22 13 06 23

 

Photo 2024 11 22 13 06 40

Photo 2024 11 22 13 07 13

Photo 2024 11 22 13 07 03

Photo 2024 11 22 13 06 50

Photo 2024 11 22 13 07 45

Photo 2024 11 22 13 07 24

Photo 2024 11 22 13 08 01

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia