ខែទី១នៃឆ្នាំ២០២៥ ថៃបង្ខំចិត្តបិទសាលាចំនួន៥៣នៅទីក្រុងបាំងកក់ព្រោះបញ្ហាមួយនេះ
Toeuy HongJANUARY 22 20252.2 K views

 អាជ្ញាធរនៃទីក្រុងបាំងកកបានសម្រេចបិទសាលារៀនចំនួន៥៣សាលានៅទីក្រុងបាំងកកបន្ទាប់ពីខ្យល់ពុល PM 2.5 បានកើនឡើងដល់កម្រិតមួយដែលគួរឲ្យព្រួយបារម្ភនៅទូទាំងក្រុងបាំងកកនិងតំបន់ជាច្រើនទៀតនៅទូទាំងប្រទេសផងដែរ។

 

បើយោងតាមការចុះផ្សាយរបស់ The Nation របស់ថៃបានឲ្យដឹងថាសាលាចំនួន៥៣ត្រូវបិទម្សិលមិញហើយអាចត្រូវបើកឡើងវិញនៅថ្ងៃសុក្រសប្ដាហ៍នេះអាស្រ័យទៅតាមគុណភាពខ្យល់។ កាលពីថ្ងៃពុធសប្ដាហ៍ម្សិលមិញនេះកម្រិតខ្យល់មានដល់ទៅ៦២Microgram ក្នុងមួយម៉ែត្រគូបដែលជាកម្រិតមួយខ្ពស់ខណៈកម្រិតសុវត្ថិភាពនៃខ្យល់ត្រូវបានគេកំណត់ត្រឹមតែ៣៧ប៉ុណ្ណោះ។

 

សម្រាប់ប្រជាជនដែលរស់នៅទីក្រុងបាំងកកត្រូវបានគេណែនាំឲ្យពាក់ម៉ាស់ ចៀសវាងចំណាយពេលនៅខាងក្រៅយូរ ហើយធ្វើការពីផ្ទះប្រសិនជាអាច។ ចំណែកប្រជាជនដែលជួបបញ្ហាដូចជាក្អក ក្រហាយភ្នែកឬពិបាកក្នុងការដកដង្ហើគួរតែទៅជួបពេទ្យ។

 

 គួរបញ្ជាក់ផងដែរថាខ្យល់ពុលនៅទីក្រុងបាំងកកត្រូវបានគេព្យាករនឹងកាន់តែអាក្រក់រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ ហើយគុណភាពខ្យល់អាចនឹងប្រសើរនៅចុងសប្ដាហ៍នេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia