តម្លៃកាន់តែទាប! ស្ងាត់ៗក្រុមហ៊ុន Tesla ប្រកាសបញ្ចុះតម្លៃរថយន្តរាប់ពាន់ដុល្លារ លើម៉ូដែល៤នេះ
ធី ស្រីល័ក្ខAPRIL 11 2023361 views

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Tesla បានធ្វើការបញ្ចុះតម្លៃទៅលើរថយន្តអគ្គិសនីរបស់ខ្លួន ៤ ម៉ូដែល ចាប់ពី ២% ដល់ ៦% ដោយក្នុងនោះរួមមានម៉ូដែល ៖ Tesla Model 3 បញ្ចុះតម្លៃ ១,០០០ ដុល្លារ Tesla Model Y បញ្ចុះតម្លៃ ២,០០០ ដុល្លារ Tesla Model S និង Model X បញ្ចុះតម្លៃ ៥,០០០ ដុល្លារ ។

Getty Images 490597708 797a5797a32944889a638d9fab821e9a

យ៉ាងណាមិញចំពោះ ការបញ្ចុះតម្លៃនេះមិនមែនជាលើកទីមួយទេសម្រាប់ក្រុមហ៊ុន Tesla ពោលគឺនេះជាលើកទី៥ហើយ ដែលក្រុមហ៊ុន Tesla បានធ្វើការបញ្ចុះតម្លៃទៅលើរថយន្តរបស់ខ្លួន។ចំណែកឯ មូលហេតុនៃការបញ្ចុះតម្លៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla នេះគឺដោយសារតែ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការបន្ធូបន្ថយពន្ធសម្រាប់រថយន្តអគ្គិសនីដល់ទៅ ៧,៥០០ដុល្លារ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters

63c99032eee94d001a78fd37

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ការបញ្ចុះតម្លៃរថយន្តនេះអាចនឹងធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk អាចនឹងមានការធ្លាក់ចុះ ពោលគឺវានឹងធ្វើឱ្យមានផលប៉ះពាល់ទៅដល់ការចំណាយថ្លៃដើមផ្សេងៗ។

ប៉ុន្តែទោះជាយ៉ាងណាក្តី ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះនៅតែមានគោលជំហររឹងមាំចំពោះគោលដៅរបស់ខ្លួនដែលរំពឹងថានៅក្នុងឆ្នាំ ២០២៣ នេះ Tesla នឹងអាចលក់រថយន្តបាន ១.៨លានគ្រឿង ខណៈពេលដែលកាលពីដើមសប្តាហ៍ត្រីមាសទី ១ឆ្នាំ ២០២៣នេះ ក្រុមហ៊ុន Tesla អាចលក់រថយន្តបាន ៤២៣,០០០ គ្រឿង កើនឡើង ៤% ធៀបនឹងត្រីមាសមុន៕

Tesla Price Cuts Are a Punch in the Gut to All Other Players in the Ev Arena 6

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia