ត្រឹមដើមឆ្នាំ២០២៥នេះហាងលក់រាយអាមេរិកជាច្រើនប្រឈមនឹងការបិទទ្វារជាបន្តបន្ទាប់ហើយនៅក្នុងនោះដែរ Forever 21 ដែលជាយីហោលក់សំលៀកបំពាក់ដ៏ល្បីរបស់អាមេររិកកាលពីពេលថ្មីៗនេះបានប្រកាសក្ស័យធននិងបិទប្រតិបត្តិការទាំងអស់នៅអាមេរិក។ នៅឆ្នាំ២០២៥នេះហាងលក់រាយប្រមាណ១៥០០០ហាងអាចប្រឈមនឹងការបិទទ្វារ។
បើយោងតាមការចុះផ្សាយរបស់ Yahoo Finance បានឲ្យដឹងថាក្រុមហ៊ុនលក់រាយធំៗនៅអាមេរិកដែលប្រកាសពីការបិទហាងនៅឆ្នាំ២០២៤និង២០២៥មានដូចជា Party City, Big Lots, Kohl’s, Macy’s ជាដើម។ ភាគច្រើននៃក្រុមហ៊ុនដែលបានរៀបរាប់នេះគឺសុទ្ធតែធ្លាប់ដាក់ពាក្យការពារក្ស័យធនខណៈពិបាកក្នុងការបន្តដង្ហើមរស់។
កត្តាធំមួយដែលធ្វើឲ្យហាងលក់រាយធំៗរបស់អាមេរិកបង្ខំចិត្តបិទទ្វារគឺដោយាសារអតិថិផរណាកើនឡើងដែលធ្វើឲ្យតម្លៃទំនិញឡើងថ្លៃ។ មួយវិញទៀតកំណើននៃអតិថិជនដែលមានទំនោរទិញទំនិញតាមអនឡាញមានការកើនឡើងដើម្បីស្វែងទំនិញធូរថ្លៃគឺជាក្តាមួយទៀតដែលធ្វើឲ្យហាងលក់រាយជាច្រើនពិបាកក្នុងការលក់និងកាន់តែស្ងាត់ភ្ញៀវ។
លើសពីនេះកត្តាធំបំផុតមួយដែលធ្វើឲ្យក្រុមហ៊ុនលក់រាយប្រឈមនឹងបិទទ្វារគឺដោយសារក្រុមហ៊ុនចិន ជាពិសេស Shein និងTemu អាចនាំចូលទំនិញចូលមកលក់នៅទឹកដីអាមេរិកក្នុងតម្លៃធូរថ្លៃដែលធ្វើឲ្យក្រុមហ៊ុនលក់រាយធំៗអាមេរិកពិបាកក្នុងការប្រកួតប្រជែងរហូតដល់មិនអាចឈប់ជើងជាប់នៅលើទីផ្សារ។