ស្អាតប្លែក! ដងស្ទឹងព្រែកត្នោតនឹងត្រូវការកែលំអថ្មី ខណៈនេះគឺជាគំរូប្លង់ដែលត្រូវសាងសង់តាម
Bunthoeun KoemMARCH 26 20252.1 K views

ដងស្ទឹងព្រែកត្នោត ដែលមានទីតាំងស្ថិតនៅក្នុងក្រុងច្បារមន ខេត្ដកំពង់ស្ពឺ នឹងត្រូវធ្វើការកែលំអថ្មី ដោយមានការសាងសង់សួនច្បារ ផ្លូវថ្មើរជើង និងផ្លូវជិះកង់តាមបណ្តាយសងខាងដងស្ទឹងយ៉ាងស្រស់ស្អាត។ តាមការបញ្ជាក់ពីរដ្ឋបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ គម្រោងនេះបានឲ្យដឹងថា គម្រោងនេះនឹងលេចរូបរាងនៅក្នុងពេលឆាប់ៗខាងមុខ។

 

សូមរំលឹកថា តាមការសិក្សាកន្លងទៅ គម្រោងកសាងសួនច្បារ ផ្លូវដើរ និងផ្លូវជិះកង់ តាមបណ្ដោយដងស្ទឹងព្រែកត្នោតខាងលើនេះ គឺមានប្រវែងប្រមាណ ៩គីឡូម៉ែត្រ ដោយគិតចាប់ពីគល់ស្ពានព្នួសលួង រហូតទៅដល់ស្ពានអំពែភ្នំ។ ខណៈគម្រោងនេះ ក៏ត្រូវបានយកចិត្ដទុកពីពីសំណាក់រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម សាយ សំអាល់ ផងដែរ សម្រាប់ជាប្រយោជន៍អ្នកខេត្តកំពង់ស្ពឺ។

 

យ៉ាងណាមុននឹងលេចចេញជារូបរាង រដ្ឋបាលខេត្ដកំពង់ស្ពឺក៏បានបង្ហាញនូវគំរូប្លង់នៃគម្រោងខាងលើនេះដូចគ្នា។ ដូច្នេះសូមទស្សនារូបភាពដែលមានភ្ជាប់នៅខាងក្រោមនេះ៖

 

486638537 1591362414873268 1822113652045747158 N

486759582 1591362488206594 3443837728252340913 N

486634579 1591362448206598 2545399457296329041 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia