ថ្ងៃនេះ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ជាមួយនឹងជម្រៅ ១០គីឡូម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយពី Reuters។
ប្រភពដដែលបានឱ្យដឹងថា មូលហេតុនៅពីក្រោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយនេះ គឺបណ្ដាលមកពីការរងឥទ្ធិពលពីប្រទេសមីយ៉ាន់ម៉ា ដែលបានរងគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ ជាមួយជម្រៅ ១០គីឡូម៉ែត្រ កើតឡើងនៅ ថ្ងៃសុក្រ ទី២៨ ខែមីនា។
យ៉ាងណាមិញ ដោយសារតែគ្រោះរញ្ជួយដីនេះទើបតែកើតមានមិនទាន់មានរបាយការណ៍ទាក់ទងនឹងការខូចខាតឡើយ៕