ចង់ចំណេញតាមដានផង! ហាងឆេងមាសប្រែប្រួលខ្លាំងខណៈមនុស្សព្រួយបារម្ភពីបញ្ហានេះនៅអាមេរិក
Toeuy HongMARCH 31 20251.2 K views

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានបន្តឡើងថ្លៃយ៉ាងគំហុកហើយបើគិតត្រឹមរសៀលថ្ងៃនេះ​ហាងឆេងមាសនៅលើទីផ្សារអន្តជាតិបានឡើងដល់៣,១១៧ដុល្លារក្នុងមួយអោន(ស្មើនឹង៣,៧៥៥ដុល្លារក្នុងមួយតម្លឹង)

 

ចំពោះមូលហេតុដែលជាកត្តាធំធ្វើឲ្យហាងឆេងមាននៅតែបន្តកើនឡើងគឺដោយសារតែមានការព្រួយបារម្ភពីបញ្ហាសង្រ្គាមពាណិជ្ជកម្មជាសកលខណៈ​ Donald Trump កំពុងអនុវត្តគិតពន្ធនាំចូលកាន់តែច្រើនឡើងៗ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះលោក Donald Trump បានឲ្យដឹងថាអាមេរិកនឹងដាក់ពន្ធនាំចូលថ្មីគឺពន្ធនាំចូលរថយន្តចំនួន២៥%។

 

តាមពិតទៅនៅដើមឆ្នាំ២០២៥នេះហាងឆេងមាសបានឡើងថ្លៃចំនួន១៨ភាគរយពោលគឺឡើងថ្លៃរហូតដល់ទៅ១៥ដងឯនោះ។

 

ក្រៅពីការព្រួយបារម្ភពីបញ្ហាសង្រ្គាមពាណិជ្ជកម្ម កត្តាធំមួយទៀតដែលធ្វើឲ្យបានជួយរុញតម្លៃហាងឆេងមាសកន្លងមកគឺធនាគារកណ្ដាលនៃប្រទេសជាច្រើនបានប្រមូលទិញមាសស្តុកទុកដែលធ្វើឲ្យតម្រូវការមាសមានការកើនឡើង។ ហើយគួរផ្សំនឹងបញ្ហានៃការដាក់ពន្ធនាំចូលរបស់អាមេរិកទៀតនោះធ្វើឲ្យមាសនៅតែបន្តឡើងថ្លៃជាបន្តបន្ទាប់។ គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃនេះ ហាងឆេងមាសនៅស្រុកខ្មែយើងឡើងដល់៣៦៩ដុល្លារក្នុងមួយជី៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia