ក្តៅៗ! អាមេរិកស្កេនឃើញសញ្ញា មនុស្សរស់ក្រោមគំនរអគារបាក់ នៅបាងកក
Ping Chou EngAPRIL 1 20259.7 K views

យោងតាមការចុះផ្សាយរបស់ Bangkok postនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងកងទ័ពសង្រ្គោះរបស់អាមេរិកបាន ស្កេនរកឃើញគ្រាប់សៗតូចៗ អាចជាសញ្ញារបស់នៅរស់រានមានជីវិត  កប់ក្រោមអគារនៅបាងកក ដោយសាររញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា។

 

ប្រភពដដែលបានឱ្យដឹងថា ម៉ាស៊ីនស្កេនរបស់អាមេរិកបានរកឃើញសញ្ញាចំនួន៧០ ក្នុងនោះគេបានសម្គាល់ថាសញ្ញាចំនួន៦ជាសាកសព ស្របពេលដែលសញ្ញាផ្សេងទៀតមិនបានបញ្ជាក់ច្បាស់ថាជាសាកសពឬយ៉ាងណានោះទេ។

 

ការស្កេនរកឃើញគឺនៅ ចន្លោះជាន់ទី១៧និង ២១ ដែលជាកន្លែងដែលកម្មករភាគច្រើនបានធ្វើការនៅពេលដែលការរញ្ជួយដីបានវាយប្រហារ។

 

 

C1 2992746 250401140400 790

 

យ៉ាងណាមិញការរុករកនេះអាជ្ញាធរថៃបានបញ្ជាក់ថាគឺមានការលំបាក ព្រោះអគារនេះមាន៣០ជាន់  ដែលកំពុងស្ថិតក្រោមការសាងសង់ នៅពេលដែលមនុស្សនៅទីនោះកំពុងធ្វើការនៅជាន់ផ្សេងៗគ្នា។

 

សូមបញ្ជាក់ថារដ្ឋបាលក្រុងបាងកកបានឱ្យដឹងថា ចំនួនអ្នកស្លាប់គឺកើនដល់ ១៣ នាក់ និង ១៩ នាក់ទៀតរងរបួស ព្រមទាំងមនុស្សរាប់សិបនាក់ផ្សេងទៀតនៅតែបាត់ខ្លួនមិនទាន់រកឃើញ៕

 

5535516

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia