ពេលខ្លះ បងប្អូនត្រូវការលុយសម្រាប់បង្វិលរកស៊ីឬត្រូវការលុយសម្រាប់ប្រើប្រាស់ក្នុងតម្រូវការផ្សេងៗប៉ុន្ដែមិនដឹងថាខ្ចីលុយធនាគារណាដែលខ្ចីបានលឿនហើយមិនបាច់មានទ្រព្យធនាគារ។ ដូច្នេះថ្ងៃនេះ Business Cambodia សូមណែនាំពីធនាគារនិងគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុចំនួន៤ដែលផ្ដល់កម្ចីមិនចាំបាច់មានទ្រព្យធនាគារ
១. ធនាគារវីង
កម្ចីផ្ទាល់ខ្លួនរបស់ធនាគារវីង បងប្អូនអាចខ្ចីដោយមិនចាំបាច់មានទ្រព្យធានាគារ ជាពិសេសបងប្អូនអាចស្នើកម្ចីតាមAapp ធនាគារវីងបាន ដោយកម្ចីនេះមានភាពងាយស្រួលហើយរហ័សទាន់ចិត្ត។
២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK
AMK មានកម្ចីផ្ទាល់ខ្លួនដែលមានឈ្មោះថាកម្ចីឌីជីថល ដែលបងប្អូនអាចខ្ចីសម្រាប់តម្រូវការក្នុងគ្រួសារនិងអាជីវកម្មហើយអាចខ្ចីបានដល់ទៅ៥ពាន់ដុល្លារ។ បងប្អូនអាចខ្ចីតាមអនឡាញដោយដោយទៅតាមផេក AMK Digital។
៣. ធនាគារ ឈីហ្វ
ធនាគារឈីហ្វមានកម្មវិធីកម្ចីខ្នាតតូចមួយឈ្មោះថា Chief Easy ដែលបងប្អូនអាចស្នើកម្ចីបាននៅក្នុងApp Chief Easy បានគ្រប់ពេលវេលានិងទីកន្លែងហើយខ្ចីបានដល់ទៅ៥ពាន់ដុល្លារ
៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
កម្ចីឌីជីថល របស់អម្រឹត មានឥណទានចំនួន២ គឺទី១ កម្ចីធានាដោយគណនីមានកាលកំណត់ (Fixed Deposit Loan) ជាកម្ចីដែលយកគណនីមានកាលកំណត់ធ្វើជាទ្រព្យធានាបំណុល ដែលយើងនឹងមិនអាចបិទមុនកាលកំណត់បានឡើយ លុះត្រាតែកម្ចីបង់ផ្តាច់សិន និង កម្ចីបន្ថែម(Top Up loan ) គឺជាកម្ចីដែលផ្តល់ជូនបន្ថែមទៅលើកម្ចីដែលមានស្រាប់របស់អតិថិជន។
កម្ចីទាំងពីរនេះមាន លក្ខណៈពិសេសដូចជា ផ្តល់ជាសេវាកម្មស្វ័យប្រវត្តិ ដែលអាចអនុញ្ញាតដល់អតិថិជនដាក់ពាក្យខ្ចីដោយខ្លួនឯង និងអនុម័តលើកម្ចីដោយស្វ័យប្រវត្តិផងដែរ ដោយមិនមានបុគ្គលិក ទៅចុះជួប បង្ហាញឯកសារ ឬសាកសួរ ដល់ទីកន្លែងនោះឡើយ ជាមួយសេវាលឿនរហ័ស ដែលអតិថិជនអាចដាក់ពាក្យខ្ចីភ្លាម ទទួលបានភ្លាម។ ហើយការស្នើរសុំកម្ចីបានគ្រប់ពេលដែលត្រូវការ(៧/២៤) និង លក្ខខណ្ឌងាយស្រួល ផ្សេងៗទៀត៕