ជប៉ុនព្យាករពីតំបន់អាចនឹងកើតរញ្ជួយដីខ្នាតយក្ស ដែលអាចនឹងឆក់យកជីវិតមនុស្ស៣០ម៉ឺននាក់
Toeuy HongAPRIL 1 202521.8 K views

រដ្ឋាភិបាលរបស់ប្រទេសជប៉ុនបានចេញសេចក្ដីរាយការណ៍ថាការរញ្ជួយដីធំបំផុត(Megaquake) អាចនឹងកើតមាននាពេលអនាគតខាងមុខ ហើយព្រឹត្តិការណ៍គ្រោះធម្មជាតិដ៏កាចសាហាវមួយនេះអាចនឹងឆក់កជីវិតរបស់មនុស្សប្រមាណជាង៣០ម៉ឺនាក់។

 

បើយោងតាមការចុះផ្សាយសារព័ត៌មានThe Asahi Shimbun របស់ជប៉ុនបានឲ្យដឹងថាការរញ្ជួដីខ្នាតយក្សអាចនឹងកើតឡើងនៅតំបន់ Nankai Trough នៃកោះHonshu របស់ប្រទេសជប៉ុនដែលមានកម្លាំងកម្រិតពី៨ទៅ៩វិចទ័រ។

 

 បើយោងតាមការព្យាករណ៍របស់ជប៉ុនបានឲ្យដឹងថាការរញ្ជួដីខ្នាតយក្សមួយនេះអាចនឹងធ្វើឲ្យប្រទេសជប៉ុនខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណជាង១.៨ពាន់ពាន់លានដុល្លារអាមេរិកពោលគឺជិតពាក់កណ្ដាលនៃទំហំសេដ្ឋកិច្ចរបស់ជប៉ុនទាំងមូលទៅហើយ។

 

តាមពិតទៅជប៉ុនបានព្យាករពីការរញ្ជួយដីខ្នាតយក្សដែលមិនធ្លាប់មាននេះតាំងពី១០ឆ្នាំមុនមកម្ល៉េះ។ ហើយមកដល់ពេលនេះការព្យាករនេះក៏នៅតែរំពឹងថាវាមានឱកាសអាចកើតមានរហូតដល់ទៅ៨០%នៅក្នុងរយៈពេល៣០ឆ្នាំទៀត ដោយគ្រោះធម្មតាជាតិនេះអាចនឹងសម្លាប់មនុស្សប្រមាណ៣០ម៉ឺននាក់និងបំផ្លាញអគារឲ្យដួលរលំប្រមាណជាង២.៣៥លានអគារ។ 

 

គួរបញ្ជាក់ផងដែរថាជប៉ុនធ្លាប់កើតមានគ្រោះរញ្ជួយដីខ្នាតយក្សនៅអំឡុងឆ្នាំ២០១១ ដែលមានកម្រិត៩វិចទ័រដែលបង្កជារលកយក្សស៊ូណាមិកហើយឆកយកជីវិតមនុស្សប្រមាណ១៥០០០នាក់ឯណោះ៕

Mme

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia