តាមប្រភពពីទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី បានជូនដំណឹងថា ការរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារតំបន់សមុទ្រ Banda ភាគខាងកើតនៃប្រទេសនៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ។
ចំពោះរបាយការណ៍ភ្លាមៗដែលបញ្ជាក់អំពីការខូចខាត និងការប៉ះពាល់ដល់មនុស្សឬហេដ្ឋារចនាសម័្ពន្ធផ្សេងៗនៅមិនទាន់មាននៅឡើយទេ។
ការរញ្ជួយនេះបានជំរុញឱ្យមានការឆ្លើយតបយ៉ាងរហ័សពីអាជ្ញាធរមូលដ្ឋានដែលកំពុងតាមដានយ៉ាងដិតដល់អំពីស្ថានភាពសម្រាប់ការរញ្ជួយដីដែលអាចកើតមាន។ ខណៈតំបន់នេះជាទីដែលល្បីល្បាញសម្រាប់សកម្មភាពរញ្ជួយដី ដោយអាជ្ញាធរបានជំរុញឱ្យអ្នកនៅក្នុងតំបន់ មានការប្រុងប្រយ័ត្នខ្ពស់៕