កុំលេងសើច! នេះជាសញ្ញាធំៗ៣ ដែលបង្ហាញថានឹងមានរលកស៊ូណាមី ក្នុងពេលខាងមុខដ៏ខ្លី
Kan DaraMARCH 31 202513.9 K views

ស៊ូណាមី ​ជា​រលក​សមុទ្រ​យក្ស​ កើត​ឡើង​ដោយ​សារ​ចលនាកញ្ឆក់​​ភ្លាមៗ​នា​ផ្ទៃ​បាត​សមុទ្រ ដែលមានឥទ្ធិពលសម្លាប់ជីវិតមនុស្ស សត្វ និងបំផ្លាញទ្រព្យសម្បត្តិដ៏មហាសាល។ ខាងក្រោមនេះ គឺជាសញ្ញាធំៗ៣ ដែលបង្ហាញថាអាចនឹងមានរលកស៊ូណាមី ក្នុងពេលដ៏ខ្លីខាងមុខ៖

 

១/. ការរញ្ជួយដី៖ ភាគ​ច្រើន​នៃ​ស៊ូណាមី​ បង្ក​ឡើង​ដោយ​ការរញ្ជួយដី​ ជា​ពិសេស​ការ​រញ្ជួយ​ដី​នៅ​ឯ​ព្រំនៃ​​ផ្លាក​សំបក​ផែនដី​ពីរ នា​បាត​សមុទ្រ​។ ការ​ប៉ះ​ទង្គិច​បែប​នេះបញ្ចេញ​ថាមពល​ដ៏​មហិមា​​ បង្កើត​បាន​ជា​រលក​ដែល​នឹង​ក្លាយ​ទៅ​ជា​ស៊ូណាមី។

 

លល

 

២/. បន្ទុះ​ភ្នំភ្លើងក្រោម​បាត​សមុទ្រ៖ ៨០% ​នៃស៊ូណាមី​​ទូទាំង​ពិភពលោក​ កើត​ឡើង​ក្នុង​មហាសមុទ្រ​ប៉ាស៊ីភិច។ ​ក្នុង​នោះ​ភាគ​ច្រើន​កើត​នៅ​តាម​តំបន់​ “ខ្សែ​ក្រវ៉ាត់​​​ភ្នំភ្លើង​” ដែល​ជា​តំបន់​បន្ទុះ​ភ្នំភ្លើង​ និង រញ្ជួយ​ដី​សកម្ម ដូចជា​នៅ​តាម​ ប្រទេស​ជប៉ុន ភីលីពីន​ ឥណ្ឌូណេស៊ី ឆ្នេរ​ខាង​​លិច​នៃទ្វីប​អាមេរិក រួម​ទាំង​អាឡាសកា និង ទ្វីបអាមេរិក​ខាង​ត្បូងជាដើម។

 

៣/. ការប្រែប្រួលទឹកសមុទ្រ៖ ទឹកសមុទ្ររីង ឬស្រក់ខុសប្រក្រតី ជាសញ្ញាដ៏សំខាន់មួយមុនពេលមានការផ្ទុះរលកស៊ូណាមី។ ប្រសិនបើអ្នកឃើញទឹកសមុទ្រស្រក់ចន្លោះពី ២០ម៉ែត្រ ឬឈានដល់ច្រើនគីឡូម៉ែត្រភ្លាមៗ ឬក្នុងរយៈពេលខ្លី សូមរកទីទួលសុវត្ថិភាព។

 

ិ

 

យ៉ាងណាមិញ រលកយក្សស៊ូណាមិដែលបំផ្លិចបំផ្លាញធំបំផុតនៅក្នុងកំណត់ត្រាមុនឆ្នាំ ២០២៥ គឺជាគ្រោះមហន្តរាយដែលបានសម្លាប់មនុស្សប្រហែល ៤០,០០០ នាក់ក្នុងឆ្នាំ ១៧៨២ បន្ទាប់ពីគ្រោះរញ្ជួយដីនៅសមុទ្រចិនខាងត្បូង។ នៅឆ្នាំ ១៨៨៣ មនុស្សប្រហែល ៣៦,៥០០ នាក់ត្រូវបានសម្លាប់ដោយរលកយក្សស៊ូណាមិនៅសមុទ្រជ្វាខាងត្បូងបន្ទាប់ពីការផ្ទុះនៃភ្នំភ្លើង Krakatoa របស់ប្រទេសឥណ្ឌូនេស៊ី៕

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia