នៅរយៈពេល ២ ខែដើមឆ្នាំ២០២៥ នេះកម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ១១២ គម្រោង និងមានទុនវិនិយោគសរុបចំនួន ១០៦៩ ដុល្លារ និងអាចបង្កើតឱកាសការងារប្រមាណ ៧ ម៉ឺនកន្លែងផងដែរ។ បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ នៅរយៈពេល ២ ខែដើមឆ្នាំ២០២៥ នេះគម្រោងវិនិយោគមានការកើនឡើងរហូតដល់ទៅ ៤៣ គម្រោងឯណោះ។
យ៉ាងណាយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យឃើញថាមានតែខេត្ដចំនួន ២ ប៉ុណ្ដោះដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ ពោលគឺមានច្រើនជាង ២០ គម្រោងគម្រោងដោយក្នុងនោះនោះរួមមាន៖
១. ខេត្ដកំពង់ស្ពឺ
បើតាមរបាយការណ៍រយៈពេល ២ ខែនេះខេត្ដកំពង់ស្ពឺគឺទទួលបានគម្រោងវិនិយោគចំនួន ២៧ គម្រោង។ ដោយក្នុងនោះនៅខែមករា ទទួលបានគម្រោងវិនិយោគចំនួន ១៩ និងនៅក្នុងខែកុម្ភៈ ទទួលបាន ៨ គម្រោងផងដែរ។
២. ខេត្ដស្វាយរៀង
សម្រាប់ខេត្ដស្ថិតដែលនៅជាប់ព្រំដែននេះវិញ ក៏ទទួលបានគម្រោងវិនិយោគមិនតិចនោះដែរ សម្រាប់រយៈពេល ២ ខែដើមឆ្នាំ២០២៥នេះ។ ជាក់ស្ដែងតាមរបាយការណ៍ CDC ខេត្ដស្វាយរៀងគឺទទួលបានគម្រោងវិនិយោគសរុបចំនួន ២៤ ដោយក្នុងនោះនៅខែមករា ទទួលបាន ១១ គម្រោង និងខែកុម្ភៈ ទទួលបានចំនួន ១៣ គម្រោង៕