ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre
Daneth MechMARCH 29 2025

ជំងឺមហារីកគ្រាប់ឈាម គឺជាប្រភេទជំងឺដ៏គ្រោះថ្នាក់មួយ ដែលអាចកើតមានលើមនុស្ស​គ្រប់វ័យ ប៉ុន្ដែ ប្រសិន​បើអ្នក​ជំងឺ​ឆាប់ទទួលបានការព្យាបាលទាន់ពេលវេលា នោះលទ្ធផលនៃការព្យាបាល​ក៏មានភាពល្អប្រសើរច្រើន​ផងដែរ។

បើតាម​លោកស្រីវេជ្ជបណ្ឌិត Dawn Mya Hae Tha អ្នកឯកទេសព្យាបាលជំងឺមហារីកគ្រាប់ឈាម និងជំងឺឈាមទូទៅ នៃមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក Parkway Cancer Centre នៅប្រទេសសិង្ហបុរី បានលើកឡើងថា ជំងឺមហារីកគ្រាប់ឈាម គឺបណ្ដាលមកពីសរីរាង្គកាយផលិតកោសិកាឈាមខុសធម្មតា ពោលគឺគ្រាប់ឈាមស មានកើនឡើងលើសលុប ធ្វើឲ្យគ្រាប់ឈាមដទៃទៀត​មានចំនួនមិនគ្រប់គ្រាន់ ហើយអ្នកជំងឺតែងតែមានអាការៈ ឧស្សាហ៍ក្ដៅខ្លួន និង​អស់កម្លាំងជាដើម។

Photo 2025 03 29 12 14 11

បើតាម​លោកស្រីវេជ្ជបណ្ឌិត Dawn Mya Hae Tha បានគូសបញ្ជាក់ថា ជំងឺមហារីកគ្រាប់ឈាមមាន​បែងចែកជា ២ប្រភេទធំៗ រួមមាន ជំងឺមហារីកគ្រាប់ឈាមស្រួចស្រាល់ (Acute Leukaemia ) ដែលជាប្រភេទជំងឺ​មហារីកធ្ងន់ធ្ងរ ទាមទារឲ្យមានការព្យាលបាលភ្លាមៗ។ និងជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃ (Chronic Leukamemia) ដែលជាប្រភេទជំងឺមហារីក ដែលត្រូវការតាមដាន និងព្យាបាលក្នុងរយៈពេលយូរ។

ចំពោះការព្យាបាលជំងឺមហារីកគ្រាប់ឈាមវិញ ត្រូវបានលោកស្រីវេជ្ជបណ្ឌិត Dawn Mya Hae Tha  អះអាងថា ត្រូវធ្វើឡើងទៅតាមរបៀបផ្សេងៗគ្នា និងអាស្រ័យលើស្ថានភាពជាក់ស្ដែងរបស់អ្នកជំងឺ ដូចជាការព្យាបាល​ដោយចាក់ថ្នាំគីមី, ការចាក់បណ្ដុះកោសិកាថ្មី ដែលមាននៅក្នុងខ្លួនអ្នកជំងឺផ្ទាល់ ដើម្បីប្រឆាំងជំងឺមហារីក (Stem Cell Transplantation) និងការចាក់បណ្ដុះកោសិកាថ្មី ដែលយកចេញពីអ្នកដទៃ ដែលមានសុខភាពល្អ ហើយចាក់បញ្ចូលផ្ស៊ាំជាមួយនឹងកោសិការបស់អ្នកជំងឺ (Allogeneic Stem Cell Transplantation)។ យោងតាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត ការព្យាបាលជំងឺមហារីកគ្រាប់ឈា​មតាមរយៈ ការចាក់គីមីតែម្យ៉ាង គឺមិនគ្រប់គ្រាន់នោះឡើយ ដូច្នេះហើយ ពេលខ្លះ ក្រុមវេជ្ជបណ្ឌិតជំនាញតែងតែ​ប្រើវិធីសាស្ត្រទំនើប គឺការចាក់បណ្ដុះកោសិការបស់អ្នកជំងឺ (Stem Cell Transplantation) ដើម្បីប្រយុទ្ធតតាំងនឹង​ជំងឺមហារីក។

Photo 2025 03 29 12 14 10

Photo 2025 03 29 12 14 10 (2)

ការប្រើប្រាស់វិធីសាស្ត្រនេះ សម្រាប់ព្យាបាលអ្នកជំងឺ​មហារីកគ្រាប់​ឈាមស្រួលស្រាល់ ដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ហើយក្នុងករណីដែលកោសិកាអ្នកជំងឺខ្សោយខ្លាំង គេអាចប្រើវិធីសាស្ត្រ​មួយទៀត គឺយកកោសិកាអ្នកដទៃ ​ដែលមានសុខភាពល្អ មកចាក់បញ្ចូលផ្ស៊ាំ​ជាមួយនឹងកោសិកា​របស់អ្នកជំងឺតែម្ដង ដើម្បីឲ្យកោសិកាអ្នកជំងឺវិលមករកភាពខ្លាំង អាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន។

Image 2025 03 20 08 40 00 (3)

Image 2025 03 20 08 40 00 (2)

បើតាម​វេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺមហារីកគ្រាប់ឈាមពីសង្ហបុរីដដែលនេះ នៅមានវិធីសាស្ត្រដ៏ទំនើបថ្មី​មួយទៀត ក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមដែរ នោះគឺ CAR T-Cell ដែលគេដកយកកោសិកា​របស់អ្នក​ជំងឺដែលខ្សោយ ហើយយកមកបំប្លែងឲ្យវាមានភាពស៊ាំ និងប្រព័ន្ធការពារខ្លាំ​ងជាងមុន ហើយធ្វើការចាក់បញ្ចូល​ទៅក្នុងខ្លួនអ្នកជំងឺវិញ ដើម្បីឲ្យវាចូលទៅសម្លាប់​មេរោគកោសិកា​មហារីកដោយខ្លួនឯង។

Photo 2025 03 29 12 14 09 (3)

Photo 2025 03 29 12 14 09 (4)

ទោះយ៉ាងណា ការព្យាបាលជំងឺមហារីកគ្រាប់ឈាម​ មិនមែនមានតែគ្រូពេទ្យជំនាញតែម្នាក់ អាចព្យាបាល​អ្នកជំងឺបាននោះទេ ប៉ុន្ដែ ត្រូវការការចូលរួមព្យាបាលជាក្រុមតែម្ដង។ ជាក់ស្ដែង បើតាម​លោកស្រីវេជ្ជបណ្ឌិត Dawn Mya Hae Tha ការព្យាបាលជំងឺមហារីកគ្រាប់ឈាមនៅមជ្ឈមណ្ឌល Parkways Cancer Centre មានក្រុមវេជ្ជបណ្ឌិត​ជំនាញ​ផ្សេងៗគ្នា ធ្វើការងាររួមគ្នា ដើម្បីតាមដាន និងព្យាបាល​អ្នកជំងឺ​ដោយយកចិត្តទុកដាក់បំផុត។ លើសពីនេះ ចំពោះការព្យាបាល​នៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក​នៃប្រទេសសិង្ហបុរីមួយនេះ មិនត្រឹមតែ ផ្ដល់នូវថ្នាំ និងវិធីព្យាបាលវេជ្ជសាស្ត្រទំនើបចុងក្រោយប៉ុណ្ណោះទេ ប៉ុន្ដែ ក៏មានក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលមានជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ ​តែងតែមើលថែទាំ និងលើកទឹកចិត្តអ្នកជំងឺទាំងផ្នែកស្មារតី​ និងផ្លូវអារម្មណ៍ ដើម្បីឲ្យពួកគេទទួលបានភាពកក់ក្ដៅ និងឆាប់ជាសះស្បើយ៕

Photo 2025 03 29 12 14 09 (2)

Photo 2025 03 29 12 14 09

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia