ទុក្ខជាន់ទុក្ខ! ថៃរងគ្រោះធម្មជាតិធំៗ២ ក្នុងថ្ងៃតែមួយ បណ្តាលឲ្យមនុស្សស្លា.ប់ជាច្រើននាក់
Kan DaraMARCH 29 20251.4 K views

កាលពីម្សិលមិញ ប្រទេសថៃត្រូវបានរងការវាយប្រហារយ៉ាងដំណំពីគ្រោះរញ្ជួយដីនៅកណ្តាលទីក្រុងបាងកក ដែលបង្កឲ្យមានការបាក់រលំអគារ និងមនុស្សស្លាប់ជាច្រើននាក់ ខណៈពេលរាត្រីមានភ្លើងឆេះព្រៃនៅតាមបណ្តាខេត្តមួយចំនួនថែមទៀតផង។ នេះបើយោងតាមការឲ្យដឹងពី NewsDay។

 

ទីក្រុងបាងកក បានរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ជាមួយនឹងជម្រៅ ១០គីឡូម៉ែត្រ ចំពេលថ្ងៃត្រង់ ថ្ងៃសុក្រ ទី២៨ ខែមីនា។ តួលេខចុងក្រោយនៃចំនួនអ្នកស្លាប់មាន ១០នាក់ និងបាត់ខ្លួនមិនទាន់រកឃើញ ១០១នាក់។ យ៉ាងណាមិញ ដោយសារតែស្ថិតក្នុងស្ថានការណ៍កំពុងតាមដានបន្ត គេនៅមិនទាន់អាចបូកសរុបការខូចខាតទាំងស្រុងនៃបញ្ហាមួយនេះនៅឡើយទេ។

 

ដោយឡែក ក្រៅពីជួបគ្រោះរញ្ជួញដីនៅរាជធានីបាងកកហើយនោះ ថៃក៏ជួបគ្រោះភ្លើង​ឆេះ​ព្រៃ​​យ៉ាងសន្ធោរសន្ធៅនាពេលរាត្រីនៅតាមបណ្តាខេត្តមួយចំនួនផងដែរ ដូចជា ឆេះនៅលើភ្នំ​ដូយសាង ឃុំមឿងផាន ស្រុកមឿងផាន ខេត្តឡាំប៉ាង។ ព្រឹត្តិការណ៍នេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រៃឈើ និងសត្វព្រៃ ហើយផ្សែងក៏បានបង្កើតទៅជាខ្យល់ពុលក្នុងបរិយាកាសកាន់តែខ្លាំង៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia