ជាទូទៅជារៀងរាល់ឆ្នាំ ធនាគារ អេស៊ីលីដាដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជាតែងតែរកស៊ីកើនឡើងប្រាក់ចំណេញជាមធ្យមប្រមាណជាង១០%ក្នុងមួយឆ្នាំប៉ុន្ដែនៅប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារបញ្ហាសេដ្ឋកិច្ចធ្វើឲ្យប្រាក់ចំណេញរបស់ធនាគារនេះមានការថយចុះបន្តិច។
គិតត្រឹមចុងឆ្នាំ២០២៤កន្លងទៅនេះធនាគារ អេស៊ីលីដារកស៊ីចំណេញបានចំនួន១២១លានដុល្លារដែលជាប្រាក់ចំណេញដែលនឹងត្រូវផ្ដល់ជូនម្ចាស់ភាគហ៊ុនិក។
ចំពោះសមតុល្យឥណទានសរុបមានប្រមាណជា៧.១១ពាន់លានដុល្លារដោយក្នុងនោះមានឥណទានចំនួន១.៤៦ពាន់លានដុល្លារជាឥណទានដែលផ្ដល់ឲ្យវិស័យកសិកម្ម។ ចំពោះប្រាក់បញ្ញើឡើងដល់ជាង៨.៣ពាន់លានដុល្លារ ចំណែកទ្រព្យសកម្មរបស់ធនាគារចាស់វស្សាមួយនេះកើនដល់ជាង១០.៨ពាន់លានដុល្លារ។
គួរបញ្ជាក់ផងដែរ ធនាគារ អេស៊ីលីដាគឺជាធនាគារដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅលើផ្សារមូលបត្រកម្ពុជាដែលជាផ្សារភាគហ៊ុនកម្ពុជា។ តម្លៃហ៊ុន អេស៊ីលីដានៅលើផ្សារហ៊ុនបច្ចុប្បន្ននេះត្រូវបានគេជួញដូរក្នុងតម្លៃ៧,១៤០រៀលក្នុងមួយហ៊ុន។ ចង់ដឹងបន្ថែមពីរបៀបទិញហ៊ុន អេស៊ីលីដាលើផ្សារហ៊ុនអាចចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong