អ្នកមានដីត្រៀម! ក្រុមហ៊ុនចំនួន ១២ គ្រោងបោះទុនវិនិយោគ ២០០ លានដុល្លារនៅក្នុងខេត្ដ១នេះ
Bunthoeun KoemMARCH 30 202532.4 K views

ជាដំណឹងរីករាយសម្រាប់អ្នកខេត្ដតាកែវ ខណៈក្រុមហ៊ុនវិនិយោគជាច្រើន គ្រោងបោះទុនប្រមាណ ២០០ លានដុល្លារបើករោងចក្រជាច្រើនវិស័យនៅក្នុងខេត្ដមួយនេះ។ អ្វីដែលពិសេសតាមរយៈការវិនិយោគនេះក៏នឹងផ្ដល់ឱកាសការងារជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

 

078acee1 9ff4 48b8 B9dd Fd010119b2c0

 

យោងតាមការបញ្ជាក់ពីឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដតាកែវ​ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងយ៉ាងដូច្នេះថា «ក្រុមហ៊ុនចំនួន១២ គ្រោងបោះទុនវិនិយោគ ២០០លានដុល្លារ លើវិស័យវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់, កាបូប, ស្បែកជើង, គ្រឿងសំអាង នឹងមានវត្តមាននៅលើទឹកដីខេត្តតាកែវឆាប់ៗនេះ ដែលផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជំហានទី១ ១៣.០០០នាក់»។

 

487239721 1097485149087577 1044952845910886225 N

 

កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តខាងលើក៏បានសម្ដែងក្ដីរំពឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខេត្តតាកែវនិងមានការរីកចម្រើនឥតឈប់ឈរ ជាពិសេសជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនឹងមានជីវភាពធូធារតាមរយៈការចូលមកវិនិយោគទុនរបស់វិនិយោគិនទាំងនេះផងដែរ។

 

សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅក្នុងរយៈពេល ២ ខែដើមឆ្នាំ២០២៥ ខេត្ដតាកែវទទួលបានគម្រោងវិនិយោគចំនួន ៧ ហើយ។ ដោយក្នុងនោះនៅក្នុងខែមករាទទួលបាន ៤ គម្រោង និងខែកុម្ភៈទទួលបាន ៣ គម្រោង៕ 

 

496

482347647 1086109550213977 9015439352658292448 N

 

90cfc634 Cee3 4d6f 9f13 11c2745c57c0

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia