Ironhead កង់ឡានយីហោខ្មែរ ផលិតដោយរោងចក្រខ្មែរធំ១នៅស្វាយរៀង មានសមត្ថភាពផលិតបាន ២១ លានកង់ក្នុង១ឆ្នាំ
ធី ស្រីល័ក្ខAPRIL 1 2025183 views

Ironhead គឺជាកង់ឡានយីហោខ្មែរ ផលិតដោយរោងចក្រខ្មែរធំមួយនៅស្វាយរៀង ដែលមានសមត្ថភាពផលិតបាន ២១ លានកង់ក្នុងមួយឆ្នាំបានកំពុងតែផលិតសំបកកង់ឡានមានគុណភាពខ្ពស់ផលិតចេញពីម៉ាស៊ីនដែលផលិតកង់ឡានមានតែមួយនៅលើលោក ខណៈដែលយីហោនេះគឺ ប្រើប្រាស់ម៉ាស៊ីន AI ដើម្បីគ្រប់គ្រងនៅក្នុងសង្វាក់ផលិតកម្មផងដែរ។

 

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia លោក តាំង ម៉េងគង់ ដែលជាផ្នែកលក់របស់ យីហោសំបកកង់ឡាន Ironhead បានលើកឡើងថា នាពេលបច្ចុប្បន្នេះសំបកកង់ឡាន Ironhead កំពុងតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរព្រោះពីមួយថ្ងៃទៅមួយថ្ងៃតម្រូវការនាំចេញក៏ច្រើនចំណែកតម្រូវការក្នុងស្រុកក៏មានការកើនឡើងដែរ ដែលជាហេតុនាំឱ្យយើងផលិតមិនទាន់អ្នកទិញនោះទេ។

២៦

លោក តាំង ម៉េងគង់ បាននិយាយថា សម្រាប់សំបកកង់ឡានម៉ាក Ironhead នេះ គឺយើងបានប្រើប្រាស់ជ័រកៅស៊ូខ្មែរ៧០%ហើយ។ ហើយបើគិតមកដល់ត្រឹមថ្ងៃនេះសំបកកង់ឡាន Ironhead បានលក់លើទីផ្សារប្រទេសកម្ពុជាបានរយៈពេល១ឆ្នាំ ដោយពីមួយថ្ងៃទៅមួយថ្ងៃពិតជាលក់ដាច់ខ្លាំងមែនទែន ព្រោះប្រជាជនបានងាកមកជួយគាំទ្រផលិតផលខ្មែរ។

២៤

យ៉ាងណាមិញ សម្រាប់ចំណុចពិសេសនៃសំបកកង់រថយន្ត Ironhead គឺធន់ ស្វិត រត់ស្ងាត់ គុណភាពល្អ អាយុកាលប្រើប្រាស់បានយូរ ដូច្នេះបងប្អូនដែលជាម្ចាស់រថយន្តទាំងអស់គួរតែងាកមកប្រើប្រាស់កង់រថយន្តខ្មែរដើម្បីឱ្យបានដឹងច្បាស់ពីគុណភាពថាល្អប៉ុនណា។ ទំនាក់ទំនងសួរព័ត៌មានលំអិតតាមរយៈលេខទូរស័ព្ទ 093 39 99 94 / 066 39 99 94 / 078 39 99 94 / 015 666 075 ឬហ្វេសប៊ុកផេក Ironhead Tire, Cambodia ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia