ប្រយ័ត្នភ្លេច! ទេវតាឆ្នាំថ្មី២០២៥ ព្រះនាមអ្វី? សោយអ្វី? យាងចុះម៉ោងប៉ុន្មាន? ត្រូវរៀបគ្រឿងរណ្តាប់អ្វីខ្លះ?
Ping Chou EngAPRIL 1 2025780 views

បើតាមក្បួនច្បាប់សៀវភៅ «មហាសង្រ្កាន្ត» នា​ថ្ងៃ​ចន្ទ ទី១៤​ ខែ​មេសា ​ឆ្នាំ​២០២៥ ​ខាង​មុខ​នេះ​ ទេវតា​​ឆ្នាំ​រោង នឹង​ត្រូវ​ប្ដូរ​​វេន​ថ្មី​ដោយ​ទេពធីតា​ឆ្នាំម្សាញ់  ព្រះ​នាម ​គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម។

 

ព្រះនាង គោរាគៈទេវី ទេពធីតាឆ្នាំថ្មី ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (សត្វខ្លា) ជាយានជំនិះ ។ ​

 

ទេពធីតាឆ្នាំថ្មីនេះទ្រង់នឹងយាងចុះមក​កាន់​ជម្ពូ​ទ្វីប នាំ​អស់​ទេវ​បុត្រ​ទេពធីតា​១​សែន​កោដ្ឋ​អង្គ​មក​ជា​មួយ​នៅថ្ងៃចន្ទ ទី១៤ ខែមេសា វេលាម៉ោង ០៤ និង៤៨ នាទីទៀបភ្លឺ។ ​ចំណែកឯគ្រឿងអភរណៈទ្រង់សាយ ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម។

 

Img 2496 4

 

ចំពោះការរៀបចំគ្រឿងរណ្តាប់​តាម​ទំ​នៀម​ពី​បុ​រាណ​រៀង​មក គេ​ត្រូវ​រៀប​រាន​ទទួល​ទេវ​តា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​ តាំង​គ្រឿង​ពលិការ​ផ្សេង​ៗ​។

 

បន្ថែមពីនោះគឺត្រូវ​រៀប​ក្រាល​សំ​ពត់​ពណ៌​សឬតាមលទ្ធភាពដែលមាន ​ដោយត្រូវ​រៀប​ចំ​នូវ​គ្រឿង​សក្ការបូ​ជាទេវ​តា​ មាន​ជា​អាទិ៍​ បាយ​សី​ ៩ថ្នាក់​មួយ​គូ​ បាយ​សី​៧​ថ្នាក់​មួយ​គូ​ បាយ​សី​៥​ថ្នាក់​មួ​យ​គូ​ បាយ​សី៣​ថ្នាក់​មួ​យ​គូ​ បាយ​សី​ប៉ា​ឆាមមួយ​គូ​ ស្លា​ធម៌​មួយ​គូ ទឹក​អប់​មួយ​គូ​ (ទៀន​៥​ធូប​៥) លាច​៥​ ផ្កា​៥ដាក់​លើ​ជើង​ពាន​១​គូ​ ចេក​នួន​ ចេក​ណាំ​វ៉ា ​ដាក់​​ពាន​មួយ​គូ​ ​​​១១មុខ រៀប​ដាក់​ជើង​ពាន​១១​គូ ​ដូង​ឡៅ​មួយ​គូ​ និងទឹក​ស្អាត​ពីរ​កែវ​។

 

សូមជម្រាបថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ គឺមានរយៈពេល៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥។ ថ្ងៃទីជាថ្ងៃចូលឆ្នាំ ហៅវារៈមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃវារៈវ័នបត និងថ្ងៃទី៣ ជាវារៈឡើងស័ក ចូលជាឆ្នាំម្សាញ់ សប្តស័ក មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧ ៕

 

83007ff8 E3c4 46a6 B90e 2e13fc3ba2c8

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia