ភ្នំពេញ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥ — គម្រោង Picasso City Garden បានរៀបចំព្រឹត្តិការណ៍ "សមាគមវិនិយោគកម្ពុជា-ចិន (CICA Networking Event)" ដែលទាក់ទាញស្ថាប័នអន្តរជាតិ និងក្នុងស្រុកចូលរួមពិភាក្សាលើកិច្ចសហការពាណិជ្ជកម្មដែលសមាគម CICA ដើរតួជាស្ពានផ្សព្វផ្សាយធនធាន និង ការគាំទ្រសហគ្រិនដែលកំពុង ស្វែងរកឱកាសវិនិយោគក្នុងបរិបទពាណិជ្ជកម្មនៅប្រទេសកម្ពុជា។
ក្នុងការរៀបចំ និងដឹកនាំដោយ ក្រុមហ៊ុន Titan Stone Real Estate និងសមាគម CICA ព្រឹត្តិការណ៍នេះបានបង្កើតវេទិកាដើម្បីជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ភាគីទាំងអស់បានពិភាក្សាស៊ីជម្រៅអំពីសក្តានុពលទីផ្សារ និន្នាការឧស្សាហកម្ម និងឱកាសសហប្រតិបត្តិការក្នុងប្រទេសកម្ពុជា។ តំណាងស្ថាប័នអន្តរជាតិ រួមមានសមាគមអាស៊ីប៉ាស៊ីហ្វិក (APC) និងស្ថាប័នពីសិង្ហបុរី-ម៉ាឡេស៊ី តៃវ៉ាន់ ចិន ជប៉ុនក៏ បានចូលរួមវាយតម្លៃសក្តានុពលទីផ្សារប្រទេសកម្ពុជា និងទិសដៅវិនិយោគនាពេលខាងមុខផងដែរ។
លោក Dato' Prof. Dr. Albert Tan ប្រធាន APC បានចែករំលែកពីការវិនិយោគរបស់ APC នៅកម្ពុជា រួមទាំងការបង្កើតសាខាសមាគមក្នុងប្រទេសកម្ពុជាផ្ទាល់ និងឱកាសចំណេញដ៏ច្រើនសម្រាប់សហគ្រាសដែលមានចំណាប់អារម្មណ៌ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា APC នឹងរៀបចំឱ្យសហគ្រិនចូលវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ។
លោក Darren Teng ប្រធានក្រុមហ៊ុន Titan Stone Real Estate និង Cambodia Securities បានបង្ហាញទិន្នន័យសេដ្ឋកិច្ច និងគោលនយោបាយវិនិយោគ ព្រមទាំងបង្ហើបពីទិសដៅយុទ្ធសាស្រ្តរបស់ ក្រុមហ៊ុន Titan Stone Real Estate ក្នុងការត្រៀមខ្លួនរៀបចំគម្រោងបោះផ្សាយហ៊ុនជាសាធារណៈ (IPO) ក្នុងពេលឆាប់ៗនេះ។
បន្ថែមពីនេះទៀត ក្រុមហ៊ុន Cambodia Securities និងធនាគារ Amret ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ព្រមទាំងបានផ្តល់សេវាកម្មបើកគណនីជូនសហគ្រិនដោយឥតគិតថ្លៃផងដែរ។លើសពីនេះទៅទៀត អ្នកចូលរួមកម្មវិធីទាំងអស់ក៏ទទួលបាននូវគ្រាប់ស្វាយចន្ទីប្រណិតពីសហគ្រាស Awesomepick ផងដែរ។
គម្រោង Picasso City Garden និងគម្រោងដែលទើបនឹងបើកដំណើរការថ្មីរបស់ខ្លួន Picasso Sky Gemme ដែលជាគម្រោងដ៏លេចធ្លោ ជាមួួយការអភិវឌ្ឍន៍បែបប្រណិតភាព ហើយត្រូវបានវាយតំលៃខ្ពស់នៅក្នុងទីក្រុងភ្នំពេញ។ គម្រោងនេះមានទីតាំងនៅតំបន់មានសក្តានុពល ជាមួយនឹងសេវាកម្មគ្រប់គ្រងអចលនៈទ្រព្យល្អឥតខ្ចោះ សាកសមក្នុងការ វិនិយោគ ហើយគម្រោងនេះនឹងក្លាយជាគម្រោងលេចធ្លោមួយនៅក្នុងទីផ្សារអចលនទ្រព្យនាពេលអនាគត។
បន្ទាប់ពីការបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតកូវិត ១៩ គម្រោង Picasso City Garden បានបង្កើតក្រុមគ្រប់គ្រងអចលនទ្រព្យរបស់ខ្លួន ហើយបានណែនាំនូវគម្រោង "Picasso Family Package" ដែលក្លាយជាគម្រោងខុនដូដំបូងគេដែលផ្តល់អត្ថប្រយោជន៍សម្រាប់អ្នករស់នៅក្នុងគម្រោងរបស់ខ្លួន។ ម៉ាកយីហោជាង 40 បានសហការគ្នាដើម្បីផ្តល់ជូនម្ចាស់ផ្ទះ ជាមួយនឹងបទពិសោធន៍រស់នៅយ៉ាងសំបូរបែប រួមទាំងភាពងាយស្រួល និងការបញ្ចុះតម្លៃជាច្រើន។
ក្នុងព្រឹត្តិការណ៍នេះ គម្រោងPicasso City Garden បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់ គម្រោង "Picasso Family Package" ជាមួយស្ថាប័នក្នុងស្រុក និងអន្តរជាតិចំនួនបួន រួមមាន:
- Harrods International Academy៖ ជាសាលាអន្តរជាតិដែលមានកំរិតសិក្សាចាប់ពី K-12 ឈានមុខគេតាំងពីឆ្នាំ 2014 ដោយផ្តល់នូវប្រព័ន្ធអប់រំពីរភាសាដែលរួមបញ្ចូលកម្មវិធីសិក្សាដែលទទួលស្គាល់ជាអន្តរជាតិជាមួយនឹងកម្មវិធីសិក្សាជាតិកម្ពុជា។
- Central Hospital៖ មន្ទីរពេទ្យអន្តរជាតិដែលស្របតាមស្តង់ដារអន្តរជាតិ និងមានក្រុមគ្រូពេទ្យជំនាញវិជ្ជាជីវៈកម្ពុជា ផ្តល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលសរសៃឈាមបេះដូង ការវះកាត់ ការលាងឈាម ការសង្គ្រោះបន្ទាន់ ការធ្វើតេស្តមន្ទីរពិសោធន៍ ការថតកម្មរស្មី និងសេវារថយន្តសង្គ្រោះបន្ទាន់។
- WOWNOW៖ វេទិកាកម្មវិធីទំនើបឈានមុខគេរបស់ប្រទេសកម្ពុជា ដែលគ្របដណ្តប់លើការដឹកជញ្ជូនអាហារ ការដើរទិញឥវ៉ាន់អនឡាញ ការទូទាត់ និងសេវាកម្មផ្សេងៗដែលធើ្វអោយជីវិតងាយស្រួល។
- RX Kirirom Natural Mineral Water៖ ទឹករ៉ែធម្មជាតិមានប្រភពមកពីទឹកក្រោមដីដ៏ប្រណិតនៅតំបន់គិរីរម្យ។
កិច្ចសហប្រតិបត្តិការនេះ បង្ហាញពីការធ្វើឱ្យប្រសើរឡើងនៃសេវាកម្មអចលនទ្រព្យ របស់គម្រោង Picasso ដែលនឹងបង្កើតតម្លៃពហុភាគី តាមរយៈសេវាកម្មគ្រប់គ្រងអចលនទ្រព្យចម្រុះ និងគុណភាពខ្ពស់ ផ្តល់ជូនម្ចាស់ផ្ទះនូវអត្ថប្រយោជន៌ជាច្រើន ដែលធើ្វអោយបទពិសោធនៃការរស់នៅ ប្រសើរជាងមុន និងមានភាពខុសប្លែកពីគេ។សម្រាប់ព័ត៌មានលម្អិត៖ https://linktr.ee/Picasso_Family_Partners
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈ (MOU) គម្រោង Picasso City Garden នឹងរៀបចំព្រឹត្តិការណ៍ដែលមានឈ្មោះថា "Picasso Health Day" ជាមួយមន្ទីរពេទ្យ Central នៅថ្ងៃទី២៩ ខែមីនាខាងមុខ ចាប់ពីមោ៉ង ៩:៣០នាទីព្រឹក ដល់ ៣:៣០នាទីល្ងាច នៅអគារគម្រោង Picasso City Garden ជាន់ទី១( Picasso Sky Gemme Experience Gallery)។ ព្រឹត្តិការណ៍នេះនឹងផ្តល់សេវាពិនិត្យសុខភាព និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ដែលបង្ហាញពីយកចិត្តទុកដាក់ពីគម្រោងទៅកាន់ម្ចាស់ផ្ទះ សបញ្ជាក់ថាគម្រោង Picassoមិនត្រឹមតែថែទាំអគារបានល្អនោះទេតែម្ចាស់ផ្ទះក្នុងគម្រោងក៏ត្រូវបានមើលថែសុខភាពយ៉ាងយកចិត្តទុកដាក់ផងដែរ។ ការពិនិត្យសុខភាពដោយឥតគិតថ្លៃដែលមានតម្លៃ 200 ដុល្លារអាមេរិកនឹងផ្តល់ជូន (រួមទាំង BMI ជាតិស្ករក្នុងឈាម សម្ពាធឈាម និងការវាយតម្លៃពិសេសដោយអ្នកជំនាញជប៉ុន) ហើយអ្នកចូលរួម 50 នាក់ដំបូងនឹងទទួលបានកញ្ចប់អំណោយដ៏ប្រណិតមួយ (រួមទាំងប័ណ្ណទិញខុនដូតំលៃ 5,000 ដុល្លារ ការបញ្ចុះតម្លៃកញ្ចប់សុខភាព VIP និងប័ណ្ណបព្ចុាះតំលៃពិនិត្យសុខភាព) ព្រមទាំងមានទទួលអាហារសម្រន់ផងដែរ។
Picasso Sky Gemme គម្រោងខុនដូបែបសិល្បៈជាជម្រើសវិនិយោគដ៏កម្រមួយនៅក្នុងតំបន់។
ក្នុងនាមជាគម្រោងឈរលើគេក្នុងតំបន់ BKK1 គម្រោង Picasso City Garden ជាមួយ គម្រោង Picasso Sky Gemme ដែលមានទីតាំងដូចគ្នានៅតំបន់ដែលមានសក្តានុពល ដែលនៅចំនុចប្រសព្វនៃផ្លូវ 282 និងផ្លូវ 57 ដោយសាងសង់ផ្ទះដ៏ល្អបំផុតនៅក្នុងទីតាំងល្អបំផុត។
គម្រោង Picasso Sky Gemme ដែលមានកម្ពស់ ១៨០ម៉ែត្រ និងការរចនាសិល្បៈតាមរចនាបថ Picasso បានក្លាយជាសញ្ញាសម្គាល់ថ្មីនៃការរស់នៅបែបប្រណិត ។ គម្រោងនេះផ្តោតលើភាពឯកជន និងតម្លៃវិនិយោគខ្ពស់ ដោយសង្កត់លើសក្តានុពលចំណេញពីទីផ្សារអចលនទ្រព្យថ្នាក់ពូកែ។
ជាមួយនឹងប្រវតិ្តដ៏ជោគជ័យនៃគម្រោង Picasso City Garden រួមផ្សំជាមួយនឹងសេវាកម្ម គ្រប់គ្រងអចលនទ្រព្យដ៏ល្អឥតខ្ចោះ គម្រោង Picasso Sky Gemme មិនត្រឹមតែជាផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យដ៏ល្អបំផុតនៅប្រទេសកម្ពុជា។