រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ – អ័រគីនកម្ពុជា (ORKIN CAMBODIA) ដែលជាក្រុមហ៊ុនគ្រប់គ្រងសត្វល្អិតចង្រៃឈានមុខគេ និងមានស្តង់ដាខ្ពស់បំផុតមកពីសហរដ្ឋអាមេរិក បានប្រកាសបើកសម្ពោធសាខាការិយាល័យថ្មីរបស់ខ្លួននៅ ភីអេច ប៉ូឡារីសហ្សប ក្នុងគម្រោងបុរី ប៉េងហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ)។
ការពង្រីកសាខារបស់ អ័រគីនកម្ពុជា គឺជាសមិទ្ធផលធំមួយដែលបញ្ជាក់ថាក្រុមហ៊ុនប្តេជ្ញាផ្តល់សេវាកម្មដែលមានគុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ក្នុងការការពារ និងគ្រប់គ្រងបញ្ហាសត្វល្អិតចង្រៃជូនអតិថិជនគ្រប់រូប ក៏ដូចជាដើម្បីផ្ដល់ភាពងាយស្រួលដល់រាល់អតិថិជនដែលរស់នៅក្នុងបុរីទាំងអស់ផងដែរ។
នាឱកាសដ៏វិសេសវិសាលនេះផងដែរ លោក យៀប សុគន្ធថៃ អគ្គនាយកក្រុមហ៊ុន អ័រគីនកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការបើកសម្ពោធការិយាល័យរបស់ពួកយើងនៅក្នុងថ្ងៃនេះ។ វាជាជំហានថ្មីរបស់ក្រុមហ៊ុន និងជាការជំរុញការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការលើកកម្ពស់ស្តង់ដាថ្មីសម្រាប់ការរស់នៅក្នុងប្រទេសកម្ពុជា រួមទាំងជាការផ្ដល់នូវសេវាកម្មដែលមានគុណភាព ជូនទៅកាន់ម្ចាស់លំនៅដ្ឋាន ឬម្ចាស់អាជីវកម្មទាំងអស់នៅក្នុងតំបន់ បឹងស្នោទាំងមូល។
យើងនឹងអនុវត្តន៍ការគ្រប់គ្រងបញ្ហាសត្វល្អិតបែបទំនើបកម្ម ដោយប្រើប្រាស់វិធីសាស្រ្ដផ្សេងគ្នាទៅលើប្រភេទសត្វល្អិតនីមួយៗ ដើម្បីធានាឱ្យបានថាម្ចាស់ផ្ទះ ឬសត្វចិញ្ចឹមរបស់ពួកគាត់មានសុវត្ថិភាព និងសុខភាពល្អ ព្រមទាំងគ្មានផលប៉ះពាល់ពីសារធាតុថ្នាំគីមីដាច់ខាត។ ក្រៅពីនេះ ម្ចាស់ផ្ទះនីមួយៗ អាចចូលរួមដោយផ្ទាល់ ឬបញ្ជូនអ្នកធ្វើការតាមផ្ទះ ឬសន្តិសុខរបស់ពួកគាត់ឱ្យចូលរួម ថ្នាក់បណ្ដុះបណ្ដាលខ្លីរបស់ពួកយើង ការធ្វើបែបនេះនឹងបង្កើនសុខុមាលភាពនៃការរស់នៅរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ។
លោកបានសង្កត់ធ្ងន់ថា “យើងរួបរួមគ្នាក្នុងបេសកកម្មនេះ ដើម្បីកសាងសហគមន៍ដែលមានការរស់នៅ ពោរពេញទៅដោយសុខុមាលភាព និងមានសុខភាពល្អ សម្រាប់មនុស្សជំនាន់ក្រោយរបស់ពួកយើង។”
សាខាថ្មីនេះ នឹងបើកដំណើរអាជីវកម្មចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (ម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច) និងព្រឹកថ្ងៃសៅរ៍ (ម៉ោង ៨ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់) និងមានទីតាំងស្ថិតនៅ ភីអេច ប៉ូឡារីសហ្សប ក្នុងគម្រោងបុរី ប៉េងហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) (#SL6, ផ្លូវប៉ូឡារីស សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានលេខទូរស័ព្ទ 099 588 788) ជិតការិយាល័យលក់ផ្ទះរបស់បុរីប៉េងហួត។
អំពី អ័រគីនកម្ពុជា
ក្រុមហ៊ុន អ័រគីនកម្ពុជា (Orkin Cambodia) គឺជាក្រុមហ៊ុនដែលមានទីស្នាក់ការកណ្ដាលក្នុងរាជធានីភ្នំពេញ ដែលផ្ដោតទៅលើការផ្តល់សេវាកម្មគ្រប់គ្រងសត្វល្អិតចង្រៃតាមលំនៅដ្ឋាន ភោជនីយដ្ឋាន និងទីតាំងពាណិជ្ជកម្មទូទាំងខេត្តក្រុង។ ក្រុមហ៊ុនចាប់ផ្ដើមបង្កើតឡើងនៅក្នុងខែតុលា ឆ្នាំ ២០១៦ និងជាក្រុមហ៊ុនដែលបានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុនគ្រប់គ្រងសត្វល្អិតចង្រៃធំបំផុតនៅលើពិភពលោកជាមួយនឹងបទពិសោធន៍ ១២៣ឆ្នាំ មកពីសហរដ្ឋអាមេរិក ដែលមានឈ្មោះថា ORKIN ។
ទំនាក់ទំនង៖ 099 588 788 សម្រាប់ព័ត៌មានលម្អិត និងការត្រួតពិនិត្យបញ្ហាសត្វល្អិតចង្រៃដោយឥតគិតថ្លៃ។