ចង់ទិញផ្ទះថ្មីកណ្ដាលក្រុង! ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសបើកលក់ទីតាំងទី២បន្ថែមក្នុងគម្រោង ហ្រ្គេនលែនម៉ាក ២៧១
Bunthoeun KoemMAY 20 2025

ដោយសារតែទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលប់ពីសំណាក់អតិថិជន ឥឡូវនេះក្រុមហ៊ុន ជីប ម៉ុង លែន សូមប្រកាសជាផ្លូវការនូវការបើកលក់ទីតាំងទី២ របស់ខ្លួនបន្ថែមទៀត នៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ហ្រ្គេនលែនម៉ាក ២៧១ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។​ កម្មវិធីលក់ដ៏ពិសេសនេះនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ២៣​ ដល់ថ្ងៃទី ២៥ វេលាម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច នៅទីតាំងគម្រោងផ្ទាល់ ដែលលោកអ្នកនឹងទទួលបានឱកាសដ៏អស្ចារ្យជាមួយការបញ្ចុះតម្លៃរហូតដល់ ៩% ។​ នឹងកាន់តែពិសេសជាងនេះទៅទៀត លោកអ្នកអាចរីករាយនឹងការបង់ដោយឥតការប្រាក់រហូតដល់ ៣៦ ខែ សម្រាប់គ្រប់ប្រភេទផ្ទះនៅក្នុងគម្រោង។​ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកដែលគ្រាន់តែអញ្ជើញចូលរួមសាកសួរព័ត៌មានអំពីគម្រោង ក៏នឹងទទួលបាន កាដូអនុស្សាវរីយ៍ដ៏មានតម្លៃ និងឱកាសឈ្នះរង្វាន់ជាច្រើន ពីក្រុមហ៊ុនផងដែរ។

Photo 2025 05 20 08 28 04

គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ហ៊ុំព័ទ្ធដោយបណ្តាញផ្លូវយុទ្ធសាស្ត្រដ៏ធំទូលាយ ដូចជាសរសៃឈាមដ៏សំខាន់នៃទីក្រុង ដែលស្ថិតចំកណ្តាលតំបន់ពាណិជ្ជកម្មដ៏រស់រវើក និងជាចំណុចស្នូលនៃសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ទីក្រុងភ្នំពេញ។ លើសពីនេះទៅទៀត គម្រោង ហ្រ្គេនលែនម៉ាក ២៧១ កំពុងតែអភិវឌ្ឍន៍បណ្តាញផ្លូវផ្ទាល់ខ្លួននៅក្នុងគម្រោង ដែលតភ្ជាប់យ៉ាងរលូនទៅកាន់ស្ពានដែកចម្ការដូង តាមរយៈផ្លូវ Commercial St.2 ដោយលោកអ្នកចំណាយពេលត្រឹមតែ នាទីប៉ុណ្ណោះ ពីគេហដ្ឋានទៅកាន់ផ្សារទំនើប និងសម្បូរបែបរបស់ ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយក៏ចំណាយពេលប្រមាណ ១០ ទៅ ១៥ នាទីតែប៉ុណ្ណោះដើម្បីធ្វើដំណើរទៅកាន់​ អាកាសយាន្តដ្ឋានអន្តរជាតិ តេជោតាខ្មៅ ដែលគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

គួររលឹកផងដែរថា គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មីកណ្តាលក្រុង ហ្រ្គេនលែនម៉ាក ២៧១ មួយនេះនឹងនាំមកនូវទំនើបកម្មនៃការរស់នៅ ជាមួយគ្រឿងបរិក្ខារយ៉ាងសម្បូរបែបរួមមាន៖

  • មជ្ឈមណ្ឌលសន្និបាត ជីប ម៉ុង ដ៏ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា លាតសន្ធឹងលើផ្ទៃដីជិត ១០ហិកតា ជាមួយនឹងសំណង់ដ៏ស្កឹមស្កៃ ២ ជាន់ និង ៧ សាលប្រជុំធំៗ ដែលទទួលស្វាគមន៍ភ្ញៀវបានរហូតដល់ជាង ១០,០០០នាក់ ។​ ទីនេះផ្តល់ជូននូវបទពិសោធន៍ដ៏លើសលប់សម្រាប់ការរៀបចំកម្មវិធីធំៗ ដូចជា ប្រជុំអាស៊ាន បន្ទប់ប្រជុំ សាលពិព័រណ៍ធំៗ  កន្លែងរៀបចំសិក្ខារសាលា សន្និបាតខ្នាតធំ ឬសម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ដ៏ប្រណីត ជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះតាមស្តង់ដារអន្តរជាតិ។
  • Photo 2025 05 20 08 11 56

    • មជ្ឈមណ្ឌលកីឡាដ៏ធំ បំពាក់ដោយសម្ភារៈហាត់ប្រាណទំនើប មានអាងហែលទឹកខ្នាតអន្តរជាតិធំទូលាយ ស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់កម្រិតជំនាញ។​ មិនតែប៉ុណ្ណោះ ក៏មានកីឡាកម្សាន្តដ៏សម្បូរបែប ផ្តល់ជូននូវជម្រើសនៃការហាត់ប្រាណដ៏រីករាយ ជាមួយនឹងការបញ្ចូលមុខងារសុខភាពដ៏សំខាន់ៗ ដើម្បីលើកកម្ពស់សុខភាព និងរាងកាយ

    Photo 2025 05 20 08 10 58

    • ឧទ្យាន ហ្រ្គេនលែនម៉ាក អមតាមមាត់ទឹក ដែលលាយបញ្ចូលគ្នាជាមួយរុក្ខវិថី បៃតងដ៏ស្រស់ត្រកាល សាកសមជាកន្លែងសម្រាកលំហែកាយ ​និងជាទីកន្លែងជួបជុំដ៏កក់ក្ដៅ ប្រកបដោយភាពសុខដុមរមនា
    • មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដ៏ធំដំបូងគេ
    • លើសពីនេះ គ្រឹះស្ថានអន្តរជាតិធំៗ នឹងប្រែក្លាយ ហ្រ្គេនលែនម៉ាក ២៧១ ឱ្យក្លាយជាគោលដៅដ៏ទាក់ទាញបំផុត និងជាចំណុចលេចធ្លោជាងគេនៅក្នុងតំបន់។

    Photo 2025 05 20 08 11 32

    រួសរាន់ឡើង រើសទីតាំងល្អមុនគេ ចំណេញច្រើនជាងគេ! ដើម្បីទទួលបានការផ្តល់ជូន​ពិសេសនេះ សូមទំនាក់ទំនង៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 ឬឆាតចូល Facebook ផេកផ្លូវការ Chip Mong Land ឥឡូវនេះ។

     Website៖ chipmongland.com

     𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥៖ https://t.me/chipmongland

     𝐓𝐢𝐤𝐓𝐨𝐤 :៖ https://bit.ly/ChipMongLand_TikTok_Official

     𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://bit.ly/ChipMongLandInstagram

    Photo 2025 05 20 09 43 38

    Photo 2025 05 20 09 46 04

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia