[ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥] ព្រឹត្តិការណ៍ម៉ារ៉ាតុងកុមារលើកដំបូង និងធំបំផុតនៅកម្ពុជា Kun Marathon ២០២៥ នាព្រឹកនេះនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក មានការចូលរួមយ៉ាងច្រើនកុះករពីសិស្សានុសិស្សកម្រិតបឋមសិក្សាចំនួន ១,៥០០នាក់ អាយុចាប់ពី ៦ឆ្នាំ ដល់ ១០ឆ្នាំ ព្រមទាំងលោកគ្រូអ្នកគ្រូនិងមាតាបិតារបស់សិស្សផងដែរ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសដ៏អស្ចារ្យសម្រាប់កុមារដើម្បីរត់ប៉ុណ្ណោះទេ ថែមទាំងជាកម្មវិធីដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងបទពិសោធដ៏អស្ចារ្យសម្រាប់កុមារ ព្រមទាំងលោកប៉ាអ្នកម៉ាកផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមការសហការជាមួយ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់សុខភាពកុមារតាមរយៈការហាត់ប្រាណ និងការរស់នៅប្រកបដោយសុខភាពល្អ។
នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏មានការយាងចូលរួមក្រោមព្រះវត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា ដែលជាភ្ញៀវដ៏ខ្ពង់ខ្ពស់នៃកម្មវិធី រួមជាមួយនឹងសិល្បករ សាយ និងអ្នកបង្កើតមាតិកាជាច្រើនរូបផងដែរ។ វត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូច នរោត្តម ជេនណា បានធ្វើឱ្យសិស្សានុសិស្ស ព្រមទាំងអ្នកចូលរួមទាំងអស់មានក្ដីរំភើបយ៉ាងខ្លាំង ដោយព្រះនាងបានឡើងបកស្រាយបទចម្រៀងពីរោះៗនៅលើឆាកវេទិកានៃកម្មវិធី ព្រមទាំងចូលរួមនៅក្នុងសកម្មភាពសប្បាយៗជាច្រើនជាមួយប្អូនៗសិស្សានុសិស្សនៅក្នុងពិភពកម្សាន្តកុមារ KUN ។
លើសពីនេះទៀត KUN ក៏បានបើកបង្ហាញជាផ្លូវការនូវក្ដាររំអិលយក្សដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា ដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យើងឃើញថាសកម្មភាពនៅបរិវេណក្ដាររំអិលយក្សមានភាពអ៊ូអរនិងរស់រវើក ដោយមានការចូលរួមយ៉ាងច្រើនកុះក៏ពីក្មេងៗ។ ក្មេងៗមានភាពសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងការជិះក្ដាររំអិលយក្ស ដែលនេះគឺជាបទពិសោធដ៏អស្ចារ្យ និងជាលើកដំបូងសម្រាប់ពួកគេ។ ជាមួយគ្នានេះផងដែរ ក្រុមការងាររៀបចំកម្មវិធីក៏មានការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្មេងៗ មុននឹងអនុញ្ញាតឱ្យពួកគាត់ចូលលេងកម្សាន្តក្ដាររំអិល។
លើសពីការរត់ម៉ារ៉ាតុង នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក៏មានការសម្ដែងពិសេសៗជាច្រើន ដើម្បីជាការកម្សាន្តសម្រាប់ក្មេងៗផងដែរ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺការចូលរួមពីតួអង្គតំណាងទឹកដោះគោ KUN ដែលមានលោក សាយ ដើរតួជា Big Papa អ្នកនាង សារ៉ាយ សក្កណា ដើរតួជា Jet Mama លោក Q-Win ដើរតួជា Chop Chop និងប្អូនស្រី Manika ដើរតួជា Talka ព្រមទាំងអ្នកបង្កើតមាតិកាល្បីៗជាច្រើនរូបទៀត បានចូលរួមលេងហ្គេមសប្បាយៗជាមួយប្អូនៗកុមារាកុមារីនៅលើឆាកនៃកម្មវិធីយ៉ាងសប្បាយរីករាយ។
មួយវិញទៀត នៅក្នុងកម្មវិធីក៏មានរៀបចំពិភពកម្សាន្តកុមារ KUN ដែលមានហ្គេមកម្សាន្តជាច្រើនប្រភេទសម្រាប់សក្មេងៗនិងលោកប៉ាអ្នកម៉ាក់បានកម្សាន្តសប្បាយ ហើយថែមទាំងទទួលបានកាដូពិសេសពី KUN ថែមទៀតផង។ សកម្មភាពទាំងអស់នេះ បានធ្វើឱ្យព្រឹត្តិការណ៍ម៉ារ៉ាតុងកាន់តែមានភាពសប្បាយរីករាយ បង្កើតបានជាអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំក្នុងជីវិតសម្រាប់អ្នកចូលរួមទាំងអស់គ្នា។
ជាមួយគ្នានេះផងដែរ អ្នកចូលរួមទាំងអស់គ្នាក៏ទទួលបានឱកាសភ្លក់រសជាតិទឹកដោះគោស្រស់ Kun Fresh Milk ដែលទើបចេញលក់ថ្មីៗមុនគេ ព្រមទាំងទឹកដោះគោ KUN ជាច្រើនប្រភេទទៀតផងដែរ។ យើងសង្កេតឃើញថា សិស្សានុសិស្សព្រមទាំងលោកប៉ាអ្នកម៉ាក់ ពិតជាចូលចិត្តរសជាតិទឹកដោះគោ KUN គ្រប់ប្រភេទ និងបានសរសើរថាឆ្ងាញ់គ្រប់ៗគ្នា។ KUN ក៏មានដាក់លក់ផលិតផលទឹកដោះគោសម្រាប់កុមារជាច្រើនប្រភេទនៅក្នុងព្រឹត្តិការណ៍ Kun Marathon ២០២៥ នេះផងដែរ ដូចជា Kun Milk Plus Juice, Kun Malt Kun Eating Yogurt និង Kun Chocolate Malt Jelly ។
កាន់តែពិសេសទៀតនោះ យើងក៏បានរកឃើញកុមារាកុមារីដែលជាម្ចាស់ជ័យលាភីពីការត់ជាច្រើនរូប ដោយពួកគាត់ម្នាក់ៗទទួលបានជាមួយនឹងមេដាយនិងរង្វាន់ពិសេសពី KUN ដែលធ្វើឱ្យពួកគាត់មានក្ដីរំភើបសប្បាយរីករាយយ៉ាងខ្លាំង។
ទោះបីព្រឹត្តិការណ៍រត់ម៉ារ៉ាតុងបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែភាពសប្បាយរីករាយនៅតែបន្ត! យើងសូមអំពាវនាវដល់លោកប៉ាអ្នកម៉ាក់គ្រប់រូប កុំភ្លេចនាំកូនៗមកទទួលបទពិសោធជិះ KUN KUN ជេលី ក្ដាររំអិលយក្ស ដ៏ធំបំផុតនៅកម្ពុជា ដែលបើកជាសាធារណៈចាប់ពីថ្ងៃទី២៩ ដល់ ៣០ ខែមីនា ឆ្នាំ២០២៥ នេះ។ ដើម្បីទទួលបានសំបុត្រចូលរួម លោកអ្នកគ្រាន់តែទិញទឹកដោះគោ Kun ចំនួន ៦យួរ នឹងទទួលបានកាត Kun ចំនួន ៦សន្លឹក ដើម្បីប្តូរយកសំបុត្រ១សន្លឹកចូលលេងកម្សាន្ត KUN KUN ជេលី ក្ដាររំអិលយក្ស។ សម្រាប់ព័ត៌មានលម្អិត៖
- គេហទំព័រ៖ Kun Cambodia [https://www.facebook.com/kuncambodia2022]
- លេខទូរសព្ទ៖ 086 556 657