ខេត្ដសំណាង! រាជរដ្ឋាភិបាលគ្រោងបោះទុនវិនិយោគជិត ១ ពាន់លានដុល្លារទៅក្នុងខេត្ដ១នេះ
Bunthoeun KoemMARCH 26 20258.5 K views

រាជរដ្ឋាភិបាលគ្រោងវិនិយោគថវិកាសរុបជិត ១ ពាន់លានដុល្លារទៅក្នុងខេត្ដព្រះសីហនុ ដើម្បីធ្វើការសាងសង់ពង្រីកកំពង់ផែនអន្ដរជាតិព្រះសីហនុជំហ៊ានទី៣។ ជាទូទៅនៅលើពិភពលោកខេត្ដដែលមានកំពង់ផែ គឺមានសេដ្ឋកិច្ចធំណាស់ ដូចនៅសហរដ្ឋអាមេរិក រដ្ឋកាលីហ្វូញ៉ា សេដ្ឋកិច្ចចង់ជាប់លេខរៀងទី៧ និងទី៨ នៅលើពិភពលោក ហើយទីក្រុងសៀងហៃ របស់ចិន ក៏មានសេដ្ឋកិច្ចធំដូចគ្នាដែរ។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

486577015 656940387138466 6172437714097409589 N

 

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នៅថ្ងៃទី២៦ មីនា ២០២៥ នេះសម្ដេចបានមានប្រសាសន៍ថា« តាមផែនការវិនិយោគ ចាប់ពីពេលនេះទៅដល់ឆ្នាំ២០២៩ យើងគ្រោងវិនិយោគជិត ១ ពាន់លានដុល្លារបន្ថែមទៀត។ ឥឡូវជំហ៊ានទី១ នៃការពង្រីកនិងអង្រឹងកំពង់ផែក្រុងព្រះសីហនុ ខ្ញុំសម្ពោធដើមឆ្នាំទៅយើងចាយ ២០០ លានដុល្លារជាង ថវិកាដែលយើងយកឥណទានពីជប៉ុន សហការជាមួយជប៉ុន។ នៅសល់ ២ ដំណាក់កាលទៀតជាង ៦០០ លានដុល្លារ។ អ៊ីចឹងវិនិយោគធំណាស់ទៅលើខេត្ដព្រះសីហនុ ទៅលើផែព្រះសីហនុ»។

 

សម្ដេចមានប្រសាសន៍បន្ដថា ការវិនិយោគនេះមិនត្រឹមធ្វើជាកំពង់ផែអន្ដរជាតិនោះទេ តែរៀបចំជាតំបន់ភស្ដុភាកម្ម នៃព្រះពន្ធឡូជីស្ទីកតំបន់តែម្ដង ដើម្បីបម្រើ។ នៅក្នុងជំនួបជាមួយឯកឧត្ដម លូ គឹមឈុន នៅតំបន់នេះ គឺមានកំពង់ផែយុទ្ធសាស្ដ្រ ៣ គឺ៖ ទី១.កំពង់ផែឡែម ចាបាង របស់ថៃ, កំពង់ផែនព្រះសីហនុរបស់កម្ពុជា និងកំពុងផែ កៃ មេប របស់វៀតណាម។ ដូច្នេះសក្ដានុពលខេត្ដព្រះសីហនុនឹងមានកាន់តែធំថែមទៀត ប៉ុន្ដែសក្ដានុពលនេះគឺទាមទាឲ្យមានធនធានមនុស្សនៅហ្នឹងកន្លែងជាពិសេស។

 

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា ខេត្ដព្រះសីហនុ គឺជាខេត្ដនាំមុខលើកំពង់ផែទឹកជ្រៅ បើទោះបីកម្ពុជាយើងមានកំពង់ផែននៅខេត្ដកំពត ខេត្ដកោះកុង ប៉ុន្ដែអត់អាចប្រកួតបានជាមួយកំពង់ផែខេត្ដព្រះសីហនុបានឡើយ។ ហើយប្រទេសរបស់យើង​ត្រូវកំណត់គោលដៅកំពង់ផែអាទិភាពធំ៕

 

Photo 2025 03 26 14 22 21

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia