ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីពេលថ្មីៗនេះបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន TikTok បានបើកឱ្យអ្នកផលិតមាតិកានៅកម្ពុជា អាចរកលុយបានហើយ បើមាតិកានោះមានខ្លឹមសារល្អ មានភាពទាក់ទាញ និងអាចទាញអ្នកទស្សនាបានច្រើន។
យ៉ាងណាមិញទន្ទឹមនឹងការបើកឱ្យរកលុយតាមមាតិកាលើកម្មវិធី Tiktokនៅកម្ពុជាជាផ្លួវការនេះ សម្រាប់អ្នកមានចំណាប់អារម្មណ៍រកលុយលើ Platfrom មួយនេះ ក៏អាចរៀនធ្វើវីដេអូនិងផលិតមាតិកាឱ្យត្រូវតាមស្តង់របស់ Tiktok នៅលើមុខងារ TikTok Acedamy បានដោយសេរីនិងឥតគិតថ្លៃ។
មុខងារនេះគឺជាទម្រង់សិក្សាមួយរបស់កម្មវិធី Tiktok ផ្ទាល់តែម្តង សម្រាប់បង្រៀនឱ្យអ្នកប្រើប្រាស់ រៀនធ្វើវីដេអូនិងបង្ហោះត្រូវលក្ខណៈស្តង់ដារ ដើម្បីធ្វើមាតិកាប្លែកៗផ្សេងៗពីគ្នា ។ កម្មវិធីនេះមានវីដេអូឱ្យទស្សនា ហើយនៅក្នុងវីដេអូនីមួយៗ មាននាទីខ្លីៗ ជាពិសេសនោះសម្រាប់អ្នកដែលចូលចិត្តគំនិតច្នៃប្រឌិត។
សម្រាប់វីដេអូទាំងអស់នៅក្នុងផ្លេតហ្វមមួយនេះមានបង្រៀនជា Tik Tok Ads ក៏ដូចជាយុទ្ធសាស្រ្តមួយចំនួនទៀតផងដែរ ។ ចំពោះលោកអ្នកដែលមិនសូវពូកែអង់គ្លេសអាចចូលរៀនបានដូចគ្នា ព្រោះនៅក្នុង Tik Tok Business គឺគេមាន Sub Tittle ក៏ដូចជារូបភាពដើម្បីឱ្យយើងងាយស្រួលចំណាំ។ ដូច្នេះទោះយើងមិនពូកែភាសាអង់គ្លេសអាចមើលហើយចំណាំទុកដែរ។
គួរជម្រាបផងដែរថា មុខងារមួយនេះ គឺជួយឱ្យអ្នកប្រើប្រាស់ ប្រើ Tiktok ចំគោលដៅ និងជំរុញឱ្យទទួលបានលទ្ធផលរហ័សជាមួយ TikTok ហើយនរណាៗក៏ អាចក្លាយជាអ្នកជំនាញផ្នែកទីផ្សារបានផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង