ដំណើរកម្សាន្ត “Treasuretopia Beach Quest” ដ៏អស្ចារ្យជាមួយ Toyota Veloz ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ!
Daneth MechMARCH 26 2025

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាអ្នកទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា នៅកម្ពុជា បានបើកទំព័រថ្មីនៃភាពសប្បាយរីករាយជាមួយនឹងដំណើរកម្សាន្តដ៏អស្ចារ្យ Treasuretopia Beach Quest ដែលបាននាំអតិថិជនឆ្ពោះទៅកាន់ទឹកដីសមុទ្រដ៏ស្រស់ស្អាតនៃក្រុងព្រះសីហនុ។ ព្រឹត្តិការណ៍នេះបានបង្កើតបរិយាកាសដ៏រីករាយ និងរំភើបខ្លាំង ដែលធ្វើឱ្យអ្នកចូលរួមទាំងអស់បានទទួលនូវបទពិសោធន៍ថ្មីមិនអាចបំភ្លេចបាន។

Photo 2025 03 26 15 31 59

Photo 2025 03 26 15 32 00

កាលពីថ្មីៗនេះ ក្បួនរថយន្ត Toyota Veloz ចំនួន ៥០ គ្រឿង បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញ ដោយមានគោលដៅឆ្ពោះទៅកាន់ឆ្នេរសមុទ្រ ក្រុងព្រះសីហនុ ក្នុងបេសកកម្មដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺ “ស្វែងរកកំណប់”។ នេះជាលើកដំបូងហើយដែល ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំកម្មវិធីដំណើរកម្សាន្តគ្រួសារដ៏ធំសម្បើមបែបនេះ ដើម្បីផ្តល់ភាពសប្បាយរីករាយ និងបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃជូនចំពោះអតិថិជនជាទីស្រឡាញ់របស់ខ្លួន។ ក្បួនរថយន្ត Toyota Veloz ដែលត្រូវបានរចនាឡើងដោយភាពទំនើប និងផាសុកភាព បាននាំមកនូវស្នាមញញឹម និងក្តីរំភើបដល់អ្នកចូលរួមទាំងអស់ពេញមួយដំណើរកម្សាន្តនេះ។

Photo 2025 03 26 15 31 52 (2)

Photo 2025 03 26 15 31 56 (3)

Photo 2025 03 26 15 31 56

កម្មវិធី Treasuretopia Beach Quest មិនត្រឹមតែជាដំណើរកម្សាន្តធម្មតាមួយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាបទពិសោធន៍ដ៏ពិសេសមួយដែលអនុញ្ញាតឱ្យអតិថិជនបានរួមគ្នាស្វែងរកកំណប់ និងរីករាយជាមួយទេសភាពធម្មជាតិដ៏អស្ចារ្យនៃឆ្នេរសមុទ្រព្រះសីហនុ។​ នៅក្នុងកម្មវិធីនេះ មានការលេងហ្គេម សម្រាប់អតិថិជនដើម្បីស្វែងរកកំណប់ ដោយរង្វាន់មាន ៣ ប្រភេទ គឺ រង្វាន់ទី ១ ទទួលបានការប្តូរប្រេងម៉ាស៊ីនរយៈពេល ១ ឆ្នាំ និង រង្វាន់ទី ២ ទទួលបានកាតប្រេងឥន្ទនៈ ២០០ ដុល្លារ ចំណែករង្វាន់ទី ៣ ទទួលបានកាតប្រេងឥន្ទនៈ ១០០ ដុល្លារ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅប្រកបដោយភាពរលូន និងជោគជ័យ ដោយសារការសហការយ៉ាងជិតស្និទ្ធរវាង ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និង ក្រុមហ៊ុន ប្រេងឥន្ទនៈ កាល់តិច ដែលបានចូលរួមឧបត្ថម្ភធ្វើឱ្យកម្មវិធីនេះកាន់តែមានភាពអស្ចារ្យ។

Photo 2025 03 26 15 32 01

Photo 2025 03 26 15 31 57

Photo 2025 03 26 15 31 58

លោកអ្នកដែលចូលរួមក្នុងដំណើរកម្សាន្តនេះបានសម្តែងនូវក្តីរំភើប និងការកោតសរសើរចំពោះគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមិនត្រឹមតែផ្តល់ជូននូវរថយន្តដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវបទពិសោធន៍ជីវិតដ៏មានអត្ថន័យតាមរយៈកម្មវិធីដ៏អស្ចារ្យនេះ។ ជាមួយនឹងភាពជោគជ័យនៃ Treasuretopia Beach Quest អតិថិជនទាំងអស់កំពុងទន្ទឹងរង់ចាំមើលថា តើបន្ទាប់ពីនេះទៀត ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងនាំមកនូវភាពភ្ញាក់ផ្អើលអ្វីបន្តទៀត!

Photo 2025 03 26 15 31 52

អំពី Toyota Veloz

Toyota Veloz ផ្តោតសំខាន់លើដំណើរកម្សាន្តបែបគ្រួសារ។ ផ្នែកខាងក្នុងកាប៊ីនធំទូលាយមាន 7 កៅអី ធ្វើឱ្យការធ្វើដំណើរតាមផ្លូវកាន់តែសប្បាយរីករាយ។ ផ្នែកខាងក្រៅ ការរចនាដូចគ្នាទៅនឹងរថយន្ត SUV ដ៏ទាន់សម័យហើយឆ្លើយតបទៅនឹងបុគ្គលិកលក្ខណៈរបស់អ្នក។ បើកបរដោយទំនុកចិត្តគ្រប់ស្ថានភាពជាមួយ MPV ដ៏អស្ចារ្យនេះ។

តម្លៃចាប់ពី US$35,900

ទាក់ទងសម្រាប់ព័ត៌មានលម្អិត និង បើកបរសាកល្បងតាមរយៈ
📍ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗
📍សាខាទឹកថ្លា៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟐𝟒 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟖𝟐𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟓𝟓
📍សាខាបឹងកេងកង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟕𝟑𝟎
📍សាខាទួលសង្កែ៖​ 𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟏𝟏
📍សាខាមានជ័យ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟗
📍សាខាខេត្តសៀមរាប៖​ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕
📍សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏
📍សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟎𝟒𝟗
📍ផ្នែកលក់ក្រៅ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟕 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟔 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟑𝟕
📍ផ្នែកលក់ដុំ ពន្ធអាករជាបន្ទុករបស់រដ្ឋ និងជួល 𝟎𝟏𝟕 𝟑𝟑𝟑 𝟔𝟎𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟕
🖇️ Telegram Channel: https://t.me/toyotacambodiakh
#ToyotaCambodia #ToyotaVeloz​ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia