អតីតគ្រូពេទ្យលោក Lai Ching-te ក្លាយជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ និងចាត់ទុកខ្លួនឯងជាមនុស្សបែបនេះ
Kan DaraJANUARY 15 2024352 views

លោក Lai Ching-te ដែលជាអតីតគ្រូពេទ្យ បានទទួលជ័យជម្នះលើការបោះឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ជាស្ថាពរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នាថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤។

 

A

 

ងាកមើលជីវប្រវត្តិរបស់បុរសម្នាក់នេះវិញ លោក Lai Ching-te កើតក្នុងឆ្នាំ១៩៥៩ លើទឹកដីស្រុក Wanli នៃទីក្រុង New Taipei ក្នុងគ្រួសារជីវភាពលំបាកមួយ។ តែទោះយ៉ាងនេះក្តី ត្បិតមានស្មារតីខិតខំរៀនសូត្រ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ National Taiwan University និងសញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រមកពីសាកលវិទ្យាល័យ National Cheng Kung University។ ក្រោយមកទៀត លោកក៏បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសុខាភិបាលសាធារណៈមកពីសាកលវិទ្យាល័យ Harvard ថែមទៀតផង។

 

ឋ

 

ហាក់ត្រឹមមួយរាត្រី ពេលវេលាបានរំកិលដល់ឆ្នាំ១៩៩៤ ជាគ្រាដែលលោកមានតួនាទីជាប្រធានម្នាក់នៅឯមន្ទីរពេទ្យសាកលវិទ្យាល័យ National Cheng Kung University Hospital ស្របពេលដែលកោះតៃវ៉ាន់បានរៀបចំការបោះឆ្នោតដោយផ្ទាល់ជាលើកដំបូង ដើម្បីជ្រើសរើសអភិបាលក្រុង។ លោក Lai Ching-te បានចាប់ផ្ដើមបោះជំហានចូលរួមក្នុងកិច្ចការសាធារណៈ និងនយោបាយបន្តិចម្ដងៗ ក្នុងនាមជាប្រធានសមាគមគ្រូពេទ្យទីក្រុង Tainan។ លុះដល់អំឡុងវិបត្តិច្រកសមុទ្រតៃវ៉ាន់ឆ្នាំ១៩៩៦ ទើបរូបលោកបានបោះបង់ចោលអាជីពជាគ្រូពេទ្យ ដើម្បីប្រឡូកក្នុងឆាកនយោបាយពេញទីរហូតទល់បច្ចុប្បន្ន។

 

ខ

 

គួរជម្រាបថា លោក Lai Ching-te បានក្លាយជាតំណាងរាស្ត្រអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ និងធ្លាប់ជាអតីតចៅហ្វាយក្រុងដ៏មានប្រជាប្រិយភាពនៃទីក្រុង Tainan ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ មុនក្លាយជាប្រធានាធិបតីថ្មី និងធ្លាប់ចាត់ទុកខ្លួនឯងជា «អ្នកធ្វើការដ៏ពិតប្រាកដម្នាក់ហ៊ានស្ម័គ្រស្លាប់ ដើម្បីឯករាជ្យភាពរបស់កោះតៃវ៉ាន់» ផងដែរ៕

 

ខខ Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia