ធ្មេចបើកៗឆ្នាំថ្មី ២០២៥ ខិតជិតមកដល់ហើយអ្នកខ្លះក៏សល់លុយសល់កាក់ច្រើនសម្រាប់ឆ្នាំថ្មី ចំណែកអ្នកខ្លះទៀតនៅក្នុងឆ្នាំនេះហាក់បីដូចជាមិនសល់អ្វីនៅក្នុងជីវិតនោះឡើយជាហេតុនាំឱ្យគាត់ដេកភ័យរឿងអនាគត។ ខាងក្រោមនេះជារឿងធំៗទាំង៥ ដែលបងប្អូនហាមភ្លាត់ស្នៀតធ្វើឱ្យសោះ បើនៅតែបន្តទៀតដឹងតែវេទនាខ្លួនហើយ៖
១.រឿងកម្ចី៖ នាពេលបច្ចុប្បន្ននេះប្រាកដណាស់ មានបងប្អូនជាច្រើនកំពុងតែជួបបញ្ហាលុយកាក់ ប៉ុន្តែទោះបីជាខ្វះលុយយ៉ាងណាក៏ដោយបងប្អូនកុំចេះតែខ្ចីៗតាមអារម្មណ៍ខ្លួនឯង ជាពិសេសគឺកម្ចីការប្រាក់ស្មើដើមព្រោះកម្ចីបែបនេះខ្ចីហើយវេទនាខ្លួនណាស់។
២.សេពគប់មនុស្ស៖ជាការពិតណាស់ការសេពគប់មនុស្សនៅក្បែរខ្លួនគឺសំខាន់ខ្លាំងណាស់បើដើរជាមួយអ្នកចេះដឹងអ្នកក៏ខ្លាចជាមនុស្សពូកែ តែប៉ះជាមួយមនុស្សខូចចង់មិនចង់អ្នកនឹងខូចទៅតាមគេហើយ។ ដូច្នេះហើយមុនស្គាល់នរណាម្នាក់កុំឆាប់ជឿទុកចិត្តគេពេក ជាពិសេសមនុស្សដែលយើងមិនសូវស្និតនឹងមិនដែលបានធ្វើការជាមួយ។
៣. កុំហក់លោត៖ នៅត្រង់ចំណុចនេះដែរ លោកសំ កុសល ដែលជាស្ថាបនិករបស់ Baksey Media ក៏បានពន្យល់ដែរថា កុំទិញរបស់អ្នកដែលមិនចាំបាច់ជាពិសេសនោះគឺទិញដើម្បីផ្គាប់ភ្នែកគេ ព្រោះអ្នកខ្លះខំតុបតែងរូបរាងខាងក្រោយដើម្បីតែពាក្យសរសើរក្លែងក្លាយរបស់អ្នកដទៃតែប៉ុណ្ណោះ។ តែបងប្អូនត្រូវចាំថាបើយើងគ្មានចំណូលរឹងមាំទេ តែទៅទិញរបស់ដើម្បីផ្គាប់ភ្នែកគេក្រៅពីពាក្យសរសើរពីគេយើងមិនទទួលបានអ្វីឡើយបែបនេះកុំសម្ភារៈនិយមពេកគួរទុកលុយចេញរកស៊ី យកលុយទៅបង្កើនលុយទើបជារឿងគួរឱ្យសរសើរ។
៤. ចំណូលតិចត្រូវចេះកាត់បន្ថយចំណាយ៖ សម្រាប់អ្នកដែលមានចំណូលតិចភាគច្រើនរស់នៅដោយការភ័យខ្លាច ព្រោះបើគាត់ហ៊ានតែចំណាយខុសតែបន្តិចនោះទឹកភ្នែកចុងខែហើយ។ បែបនេះអ្នកដែលមានចំណូលតិចគឺហាមដាច់ខាតទិញរបស់ណាដែលមិនចាំបាច់ របស់ណាដែលលើសពីសមត្ថភាពខ្លួនឯងជាពិសេសនោះគឺអ្នករកស៊ីតែម្តង បើចង់ឱ្យអាជីវកម្មរបស់ខ្លួនឈរបានយូរត្រូវចេះកាត់បន្ថយណាមិនចាំបាច់អ្វីដែលធ្វើខ្លួនឯងបានយើងត្រូវតែឆ្លៀតធ្វើ។
៥. គ្មានគោលដៅជីវិត៖ ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាកាន់តែដើរទៅមុខមិនថាអ្នកមានទ្រព្យយ៉ាងណាក៏ដោយបើរស់នៅគ្មានផែនការក្នុងជីវិតទេនោះនឹងឆាប់អស់ទៅវិញ ដូចនេះសម្រាប់អ្នកដែលរស់គ្មានគោលដៅជីវិតគឺនឹងរស់នៅតែលតោលរស់នៅកំដរពេលវេលាជាពិសេសនោះបើនៅឆ្នាំថ្មីនៅតែបណ្តោយខ្លួនឯងឱ្យបែបនេះទៀត វាសនារបស់អ្នកមិនខុសពីឆ្នាំចាស់នោះទេ៕