ធំៗអស់ហើយឈប់ពឹងលុយអ្នកផ្ទះទៀត! នេះជារបរសាមញ្ញៗ៣ ដែលនារីៗអាចឆ្លៀតធ្វើបាន បើចង់រកចំណូលខ្លួនឯង
ធី ស្រីល័ក្ខNOVEMBER 20 2024621 views

សម័យនេះជាសម័យបច្ចេកវិទ្យា នៅពេលដែលយើងចង់បានចំណូលខ្លួនឯងវាលេងសូវពិបាកទៀតហើយ ដោយបងប្អូនអាចឆ្លៀតធ្វើនៅផ្ទះបានប្រសិនជាយើងចង់ចេញរកលុយខ្លួនឯង ជាពិសេសនោះគឺនារីៗដែលមករៀននៅភ្នំពេញតែចង់បានចំណូលមួយច្បាស់លាស់ដោយមិនចង់ពឹងអ្នកផ្ទះទៀត គួរតែឆ្លៀតចាប់របរ៣ ខាងក្រោមនេះពេលចេញពីរៀនអាចធ្វើនៅផ្ទះបាន។

 

. ធ្វើទៀនក្រអូបលក់

ចំពោះមុខរបរនេះដែរ ភាគច្រើននារីៗចូលចិត្តធ្វើលក់ខ្លាំងណាស់ ជាពិសេសនោះយើងអាចឆ្លៀតធ្វើពេលទំនេរពីការសិក្សាបាន ហើយប្រសិនជាយើងមានភាពច្នៃប្រឌិតខ្ពស់ក្នុងការធ្វើនោះយើងអាចបង្ហោះលក់តាម Tik Tok,Facebook អីបានមិនខ្វះទេអ្នកចាំទិញ។ តួយ៉ាងដូចជាយុវតីវ័យក្មេង១រូប គឺកញ្ញា ភាព សុថុន គឺគាត់បានធ្វើទៀនក្រអូបច្នៃឡើងពីផ្កាធម្មជាតិ ក្រមួនជំនួយដំណេក និងគ្រីមការពារមូស ដែលវត្ថុធាតុដើមភាគច្រើនសុទ្ធសឹងតែប្រមូលទិញពីប្រជាកសិករខ្មែរទៅតាមរដូវកាល ហើយសូម្បីតែកែវដាក់ទៀនក៏ទិញពីសិប្បកម្មខ្មែរដែរ។ អ្វីដែលពិសេសបំផុតគឺ គ្រប់ផលិតផលរបស់ហត្ថានារី គឺត្រូវបានផលិតដោយដៃ ហើយចំពោះមុខរបរនេះដែរគឺគាត់លក់ដាច់ខ្លាំងមែនទែន។

២

. ធ្វើផ្កាក្រដាសលក់

បងប្អូនមានដឹងទេថា របរនេះគឺសាកសមជាមួយនារីៗខ្លាំងណាស់ហើយរបរធ្វើផ្កាលក់នេះដែរ ប្រសិនជាយើងពូកែច្នៃប្រឌិតតែបន្តិចគឺអាចលក់ចេញបានរាល់ថ្ងៃតែម្តង។ ជាក់ស្តែង យុវតី១រូបនេះគឺកញ្ញាអឿន ច័ន្ទរច្ចនា ដោយបានចាយទុនត្រឹម១០ម៉ឺនរៀលប៉ុណ្ណោះក្នុងការចាប់របរធ្វើផ្កាក្រដាសនេះលក់ហើយគាត់ធ្វើតាំងពីនៅជានិស្សិតមកម្លេះ នាពេលនេះគាត់បានក្លាយជាម្ចាស់ហាងផ្កាដ៏ល្បីមួយនៅភ្នំពេញផងដែរ។

 

កញ្ញាក៏មិនបាននិយាយដែលថា មុននឹងចាប់របរនេះកញ្ញាក៏បានឆ្លៀតទៅរៀនពីរបៀបបត់ផ្កាផងដែរ ដូច្នេះប្រសិនជាយើងចង់ចាប់របរនេះគួរតែឆ្លៀតទៅរៀនបន្ថែម និងស្រាវជ្រាវបន្ថែមបាន។ ព្រោះនៅពេលចេញលក់ដំបូងៗតែជួបបញ្ហាមិនសូវមានគេស្គាល់  ដូច្នេះហើយកញ្ញាបានធ្វើផ្កាជូនមិត្តភ័ក្រ លោកគ្រូ អ្នកគ្រូ ហើយផុសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់កញ្ញាដោយប្រកាសជាមួយការចែកផ្កាហ្វ្រីៗ ដោយបងប្អូនចេញតែថ្លៃសេវាតែប៉ុណ្ណោះ។ ពេលនោះហើយ មនុស្សជាច្រើន បានចាប់ផ្តើមស្គាល់នៅស្នាដៃរប់កញ្ញា ​ហើយថ្វីបើកញ្ញាជូនផ្កាហ្វ្រីពិតមែន ប៉ុន្តែអ្វីដែលកញ្ញាចំណេញពីការធ្វើផ្កានោះគឺ ប្រាក់ថ្លៃដឹកជញ្ជូន ព្រោះកញ្ញាជាអ្នកដឹកខ្លួនឯងផ្ទាល់ ដូច្នេះហើយកញ្ញាចំណេញទាំងភ្ញៀវ ចំណេញទាំងលុយ។

4

5

៣. ច្នៃគ្រឿងអលង្ការ

របរមួយនេះពេញនិយមណាស់នៅអឺរ៉ុប សម្រាប់មនុស្សដែលមានចំណូលចិត្តទៅលើគ្រឿងអលង្ការនិងមានទេពកោសល្យក្នុងការបង្កើតម៉ូដឱ្យគ្រឿងអលង្ការថ្មីៗនិងធានាឱ្យបាននូវគុណភាព។ ដើម្បីអាចមានជំនាញទៅលើផ្នែកនេះប្រិយមិត្តអាចចូលរៀនវគ្គជំនាញនៅតាមសាលាឬទីតាំងណាដែលគេបើកបង្រៀនបាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia