ហាងឆេងមាសចាប់ផ្ដើមធ្លាក់ថ្លៃ នេះជារឿងធំៗ៣ដែលអ្នកត្រូវចងចាំពេលមាសធ្លាក់ថ្លៃ
Toeuy HongNOVEMBER 17 20247 views

នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ យើងសង្កេតឃើញថាហាងឆេងមាសបានបន្តធ្លាក់ថ្លៃយ៉ាងគំហុកពោលគឺធ្លាក់ថ្លៃពី២៧០០ក្នុងក្នុងមួយអោនមកក្រោម២៦០០ដុល្លារក្នុងមួយអោន។ ហើយគិតត្រឹមថ្ងៃនេះមាសបានធ្លាក់មកត្រឹម២,៥៦២ដុល្លារក្នុងមួយអោន( ស្មើនឹង៣,០៨៦ដុល្លារក្នុងមួយតម្លឹង)។

 

 ខណៈពេលហាងឆេងមាសកំពុងធ្លាក់ថ្លៃ បើអ្នកជាអ្នកវិនិយោគលើហាងឆេងមាស ខាងក្រោមនេះគឺជារឿងសំខាន់៣ដែលអ្នកគួរចងចាំ។

 

. មាសធ្លាក់ថ្លៃគឺជារឿងធម្មតា

ការធ្លាក់ថ្លៃនៃហាងឆេងមាសគឺជារឿងធម្មតាទៅហើយ ដូច្នេះបើអ្នកជាអ្នកវិនិយោគលើមាសមិនចាំបាច់ខ្វល់ខ្វាយពេលនោះទេ។ ជាក់ស្ដែងមាសបានធ្លាក់ថ្លៃពី២៧០០ដល្លារក្នុងមួយអោនមកក្រោម២៦០០ដុល្លារក្នុងមួយត្រឹមរយៈពេលមួយខែប៉ុណ្ណោះ។ ការធ្លាក់ថ្លៃគឺមិនអាចចៀសផុតនោះទេ ប៉ុន្ដែអ្នកត្រូវចាំថាថ្ងៃណាមួយមាសនឹងប្ដូរចលនាហក់ឡើងវិញ។

 

. មាសគឺជាទ្រព្យសុវត្ថិភាព

 មាសគឺជាទ្រព្យសុវត្ថិភាពដែលអ្នកជំនាញជាច្រើនណែនាំថាអ្នកវិនិយោគគួរតែមានមាសនៅក្នុងផលបត្រវិនិយោគរបស់ខ្លួនព្រោះមាសគឺរក្សានូវតម្លៃជាក់លាក់ពោលគឺមិនថាសេដ្ឋកិច្ចល្អឬមិនល្អនោះទេមាសគឺជារបស់មួយដែលអាចរក្សាតម្លៃរបស់វាបានល្អ។ ដូច្នេះហើយពេលមានវិបត្តិម្ដងៗមនុស្សមួយចំនួនតែងតែទិញមាសទុក។

 

. មាសមិនអាចធ្លាក់ទៅរកតម្លៃពីមុនទេ

 អ្នកខ្លះអាចរងចាំពោលគឺចាំមាសធ្លាក់ថ្លៃទាបបំផុតចាំទិញ។ យ៉ាងណាមិញមាសមិនងាយធ្លាក់ថ្លៃទៅរកតម្លៃធូរថ្លៃដូចដែលអ្នកចង់បានឡើយ។ ជាក់ស្ដែងបច្ចុប្បន្នបញ្ហាមួយចំនួននៅតែកើតមានដូចជាសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន អតិផរណានៅតែមិនទាន់ចុះ សេដ្ឋកិច្ចស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដូច្នេះហាងឆេងមាសមិនងាយធ្លាក់ថ្លៃខ្លាំងនោះទេ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia