ប្រយ័ត្នខកចិត្ត! ឆ្នាំថ្មីចង់ចេញរកស៊ី បើប៉ះរបរ៣នេះ ដូចយកលុយទៅបោះចោលអញ្ជឹង
ធី ស្រីល័ក្ខNOVEMBER 12 20247.4 K views

មានបងប្អូនមួយចំនួនចង់ឈប់ធ្វើការដើម្បីចង់ទៅចេញរកស៊ីនៅឆ្នាំថ្មីនេះ ប៉ុន្តែពួកគាត់មិនដឹងចាប់របរអ្វីទើបអាចរកចំណូលបានច្រើននោះទេ ចំណែកអ្នកខ្លះទៀតចេះតែចេញរកស៊ីតាមចិត្ត ចេញរកស៊ីតាមគេរហូតធ្វើឱ្យខ្លួនខាតទាំងលុយនិងខាតទាំងពេលវេលា។

 

ជាមួយគ្នានោះដែរ ដើម្បីកុំឱ្យបងប្អូនរកស៊ីខុសទៀត លោក សំ កុសល ស្ថាបនិកក្រុមហ៊ុន BAKSEY MEDIA បានបង្ហើបមុខរបរ៣ ដែលបងប្អូនមិនគួររកស៊ីឱ្យសោះព្រោះបានត្រឹមតែកំដរទីផ្សារគ្មានអនាគតឡើយ។

 

១. មុខរបរដែលគេកំពុងរកស៊ីច្រើន

 

លោក សំ កុសល បាននិយាយថា ចំពោះមុខរបរដែលលោកហៅថាកំដរទីផ្សារនិងគ្មានអនាគតនេះ គឺជាប្រភេទមុខរបរដែលគេកំពុងតែរកស៊ីច្រើន។ ហើយសម្រាប់របរដែលគេរកស៊ីច្រើននេះ បងប្អូនប្រាកដជាឃើញហើយថានៅតាមដងផ្លូវយើងនេះគឺគេនិយមរកស៊ីនៅវិស័យកាហ្វេនេះច្រើនណាស់ ដូច្នេះអ្នកដែលមករកស៊ីក្រោយគេទាំងគ្មានជំនាញច្បាស់លាស់ ឃើញគេលក់ទៅដាច់លក់ទៅបានចំណូលច្រើនចុងក្រោយបែរជាបិទទ្វារខាតទាំងលុយខាតទាំងពេលវេលាថែមទៀតផង។

 

ហើយចំពោះរបរប្រភេទនេះដែរ មិនមែនមានន័យថាមិនល្អ១០០%នោះឡើយ សម្រាប់អ្នកដែលចាប់របរវិស័យកាហ្វេនេះឈរជើងបានយូរឆ្នាំគឺពិតជាគួរឱ្យសរសើរដោយសារគាត់មានបទពិសោធន៍ច្បាស់ ប៉ុន្តែសម្រាប់អ្នកដែលទើបទៅរកស៊ីថ្មីៗគឺឆាប់មានហានិភ័យខ្លាំងណាស់ ដូច្នេះបើចង់រកស៊ីវិស័យកាហ្វេចាំរកចំណុចពិសេសជាងគេចាំបើកទើបរស់បានយូរ។

 

២. ប្រភេទមុខរបរដែលចិញ្ចឹមបុគ្គលិកមិនរស់

 

មានបងប្អូនមានចំនួនចង់ប្រញាប់ចេញរកស៊ីខ្លាំងពេក ទៅចាប់របរដែលទីផ្សារកំពុងតែចង្អៀតខ្លាំង និងទីផ្សារមានតិចខ្លាំង ដូច្នេះធ្វើឱ្យគាត់មិនអាចពង្រីកអាជីវកម្មខ្លួនឯងបានតែបែរជាទៅតម្លើងតម្លៃគុណភាពផលិតផលរហូតលក់មិនបានលក់មិនដាច់ហើយប្រភេទអាជីវកម្មនេះគឺពិបាករស់ណាស់ ដែលជាហេតុធ្វើឱ្យចិញ្ចឹមបុគ្គលិកមិនរស់នោះទេ។

 

បែបនេះហើយមុននឹងបងប្អូនសម្រេចចិត្តរកស៊ីត្រូវគិតឱ្យច្បាស់ ហើយត្រូវចេះមើលទីផ្សារកុំរើសរបរណាដែលមើលទៅមានទីផ្សារតូច ទីផ្សារចង្អៀត ហើយកុំរើសរបរណាដែលលក់ដាច់តែ១ឆាវៗ ប្រសិនជាយើងគ្មានជំនាញខាងមើលទីផ្សារទេមុននឹងចេញរកស៊ីគួរតែស្រាវជ្រាវឱ្យច្បាស់ ឬរកអ្នកជំនាញណាមួយមកពិភាក្សាជាមួយទើបជារឿងល្អ។

 

. មុខរបរបុរាណ

 

មុខរបរបុរាណចុងក្រោយនេះគឺចង់សំដៅទៅដល់មុខរបរបែបបុរាណនេះសំដៅទៅដល់មុខរបរដែលមានទីផ្សារសម្រាប់តែបច្ចុប្បន្ន ប៉ុន្តែពេលអនាគតគឺពិបាករស់ដូចជាឡានដឹកដី ចំពោះមុខរបរឡានដឹកដីនេះគឺយើងត្រូវចំណាយលុយខ្ទង់ម៉ឺនដុល្លារឯណោះសម្រាប់ទៅទិញឡានមួយ ចំណែកការទទួលបានផលចំណេញគឺតិចណាស់ ដូច្នេះសម្រាប់បងប្អូនដែលមានលុយតិចតួចចង់ចេញរកស៊ីមិនគួរចាប់របរនេះឡើយ ព្រោះមុខរបរនេះមានគេរកស៊ីយូរហើយ។

 

ឧទាហរណ៍៖ នៅពេលយើងមានលុយ ២ម៉ឺនដុល្លារចង់ចាប់របរឡានដឹកដីតែយើងនៅខ្វះដើមទុន ២ម៉ឺនដុល្លារទៀត យើងក៏រត់ទៅខ្ចីពីធនាគារ២ម៉ឺនដុល្លារបន្ថែម សរុបទុនយើងមាន៤ម៉ឺនដុល្លារ តែយើងត្រូវជួលបុគ្គលិកមកបើកឡានមួយខែៗនៅត្រូវដូរប្រេងបាតទៀត ងាកខូចងាកជួសជុលឡានដឹកដីរហូត ច្បាស់ណាស់យើងប្រាកដជាខាតហើយជំពាក់គេថែមទៀត ព្រោះតែយើងចាប់របរបុរាណមករកស៊ី៕

១៨

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia