ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង ៦លាននាក់ បានមកទស្សនាការប្រណាំងទូកនៅតាមមាត់ទន្លេផង ការដើរទិញទំនិញតាមស្តង់តាំងពិព័រណ៍តាមទីតាំងនីមួយៗ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈ ក្នុងរាជធានីភ្នំពេញ។
ខណៈតួរលេខនេះត្រូវបានបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបានចុះផ្សាយដោយក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សូមជម្រាបផងដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានរៀបចំឡើងរយៈពេល ៣ ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា។ ដោយនៅក្នុងកម្មវិធីបុណ្យជាតិដ៏ធំនេះគឺមានការរៀបចំប្រណាំងទូកមកពីគ្រប់ខែក្រុងនៅក្នុងប្រទេស និងការបណ្ដែតប្រទីប ដ៏ស្រស់ស្អាតនៅមុខព្រះបរមរាជវាំង និងមានកម្មវិធីពិសេសៗជាច្រើនទៀតផងដែរ៕